ភរិយា​មេ​បក្ស​ប្រឆាំង​អរគុណ​​​លោក ហ៊ុន សែន

អ្នកស្រី ជូឡុង សូមូរ៉ា ភរិយារបស់លោក សម រង្ស៊ី ​(រូបថតពី៖ wikipedia)

ភរិយាមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កាលពីថ្ងៃម្សិលមិញ បានផ្ញើលិខិតថ្លែងអំណរគុណមួយទៅលោក ហ៊ុន សែន ដែលបានផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្ដាយបង្កើតរបស់អ្នកស្រី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បានផ្ញើសាររំលែកទុក្ខចំពោះអ្នកស្រី ជូឡុង សូមូរ៉ា ភរិយារបស់លោក សម រង្ស៊ី បន្ទាប់ពីម្ដាយបង្កើតរបស់អ្នកស្រី គឺអ្នកស្រី មាសកេត សមភ័ក្រ ញឹក ជូឡុង បានទទួលមរណភាពកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា។

ក្នុងលិខិតថ្លែងអំណរគុណផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ អ្នកស្រី ជូឡុង សូមូរ៉ា បានឲ្យដឹងថា ក្រៅពីផ្ញើសាររំលែកទុក្ខ លោក ហ៊ុន សែន ក៏បានទូរស័ព្ទដោយផ្ទាល់ទៅអ្នកស្រី និងថែមទាំងបញ្ជូនកូនប្រុសពៅរបស់លោក គឺលោក ហ៊ុន ម៉ានី ទៅគោរពវិញ្ញាក្ខន្ធសពម្ដាយអ្នកស្រី ជូឡុង សូមូរ៉ា ដោយផ្ទាល់ផងដែរ កាលពីថ្ងៃម្សិលមិញនេះ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាននិយាយដល់ទាល់តែសោះដល់លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯនៅបរទេស និងកំពុងប្រឈមមុខនឹងបណ្ដឹងផ្លូវច្បាប់នៅក្នុងតុលាការកម្ពុជា ដែលប្ដឹងដោយមេដឹកនាំបក្សកាន់អំណាច ក្នុងនោះមានទាំងបណ្ដឹងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ