ម្រេចកំពតនិងស្ករត្នោតកំពង់ស្ពឺចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនៅបាងកក

ក្រសួងពាណិជ្ជកម្មកម្ពុជាឲ្យដឹងថា ផលិតផលរបស់ខ្មែរ២ប្រភេទ គឺម្រេចកំពតនិងស្ករត្នោតកំពង់ស្ពឺ បានទទួលវិញ្ញាបនប័ត្រសំគាល់ភូមិសាស្ត្រនៅក្នុងទីក្រុងបាងកកប្រទេសថៃ។

តាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មកម្ពុជាឲ្យដឹងថា  “ម្រេចកំពត” និង “ស្ករត្នោតកំពង់ស្ពឺ” របស់កម្ពុជា ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ (GI) នៅទីក្រុងបាងកកប្រទេសថៃ បន្ទាប់ពីផលិតផលទាំងពីរបានដាក់ពាក្យស្នើសុំនៅប្រទេសថៃ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ តាមរយៈគម្រោងម៉ាកសម្គាល់ភូមិសាស្ត្រថ្នាក់តំបន់របស់អង្គការ AFD/FAO។

ពិធីទទួលវិញ្ញាបនបត្រចុះបញ្ជីម៉ាក ត្រូវបានរៀបចំឡើងនៅស្ថានទូតបារំាងក្នុងប្រទេសថៃ ក្រោមគណៈអធិបតីភាព លោក​ ហ្គីលេស ហ្គារ៉ាចុន (Gilles Garachon) ឯកអគ្គរដ្ឋ ទូតបារាំង, លោក​ ជេស មីហ្គឹល សាន់ (Jesus Miguel SANZ) ឯកអគ្គរដ្ឋទូតអឺរ៉ុប និងលោកស្រី អាភីរាឌី តាន់ត្រាផន (Apiradi Tantraporn) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ និងមានការចូលរួមពីមន្ត្រីតំណាងក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ប្រធានសមាគមលើកកម្ពស់ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺតំណាងអង្គការ AFD, FAO ព្រមទាំងសិល្បៈករ និងផលិតករច្រើនរូបទៀត​។

គួររំលឹកដែរថា “ម្រេចកំពត” ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ នៅសហគមអឺរ៉ុបជាផ្លូវការ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ចំណែកឯ “ស្ករត្នោតកំពង់ស្ពឺ” កំពុងតែស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យលម្អិត ហើយក្រសួងសង្ឃឹមថា នឹងទទួលបាននូវការចុះបញ្ជីនៅក្នុងសហគមអឺរ៉ុបដូចគ្នា នាពេលឆាប់ៗខាងមុខនេះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។