បុរសម្នាក់ត្រូវសន្តិសុខខណ្ឌដូនពេញទះកំផ្លៀងចំពេលសវនាការសំណុំរឿងលោក កឹម សុខា

បុរសម្នាក់​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​ដូនពេញ​ទះ​កំផ្លៀង​​ ខណៈ​ដែល​​សាលា​ឧទ្ធរណ៍​បើក​សវនាការ​លើ​សំណុំ​រឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​នេះ។

វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​នៅ​​លើ​បណ្ដាញ​សង្គម បាន​បង្ហាញ​បុរស​ម្នាក់ ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ដឹង​ថា ឈ្មោះ ប៉ែន ចាន់ ត្រូវ​បាន​មេ​សន្តិសុខ​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា ទះកំផ្លៀង​ខាង​ឆ្វេង និង​បង្ខំ​ឲ្យ​លុប​ចោល​នូវ​សំណេរ «០+០=៨» នៅ​លើ​​កំណាត់​ផ្លូវ​សុធារស នៅ​ខាង​ក្រៅ​បរិវេណ​សាលា​ឧទ្ធរណ៍។

បុរស​រូប​នោះបាន​យល់​ព្រម​លុប​ចោល​សំណេរ​របស់​ខ្លួន​ចោល​ទៅ​តាម​ការ​បញ្ជា​របស់​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ​ប៉ុន្តែ ពុំ​បាន​បក​ស្រាយ​លម្អិត​អំពី​ខ្លឹមសារ​នៃ​សំណេរ​របស់​ខ្លួន​នៅ​លើ​ផ្លូវ​នោះ​ឡើយ។

អំពើ​ហិង្សា​ទៅ​លើ​បុរស​រូប​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​សាលា​ឧទ្ធរណ៍​បើក​សវនាការ​លើ​បណ្ដឹង​ជំទាស់ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី ដែល​បាន​សម្រេច​ឲ្យ​បន្ត​ឃុំ​ខ្លួន​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រយៈ​ពេល ៦​ខែ​បន្ថែម​ទៀត ក្រោយ​ពី​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល ៦​ខែ​មក​ហើយ​នោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ