លោក ហ៊ុន សែន រិះគន់អ្នកថាកម្ពុជាគ្មានគោលការណ៍នាំពលករចូលស្រុកវិញដូចភូមា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា កម្ពុជាមានប្រាក់ឈ្នួលគោលខ្ពស់ជាងភូមា បើ​ទោះបីរដ្ឋាភិបាលរបស់លោកមិនបានផ្ញើសារដូចមេដឹកនាំ​ឈ្នះ​ឆ្នោ​តលោក ស្រី អ៊ុង សា​នស៊ូជី​ ដែ​​លប្រកា​ស​ហៅពលករចំណាកស្រុកឲ្យមកធ្វើការក្នុងស្រុកវិញក៏ដោយ។

កន្លងទៅមេដឹកនាំមីយ៉ា​ន់ម៉ា លោកស្រី អ៊ុង សានស៊ូជី ធ្លាប់ បានទៅជួ​បពល​ករ​រ​បស់​​គេនៅ ប្រទេសថៃ ដោយ ផ្ញើសារថា «តោះយើងទៅស្រុកយើងវិញ» ខណៈដែលរដ្ឋាភិ​បាលកម្ពុជា​កំពុ​ងបញ្ជូ​​នពល ករ រប​ស់​ខ្លួ​ន​ទៅធ្វើការនៅក្រៅប្រទេសជាចបន្តបន្ទាប់។

ក្នុងពិធីចែកសញ្ញបត្រដល់និស្សិត ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ខែមេសានេះ លោក ហ៊ុន សែន ថ្លែ​ង​ បែប​​ប្រតិកម្មទៅនឹងការលើកឡើងនេះថា តើពលករចំណាកស្រុករបស់មីយ៉ាន់ម៉ា វិលទៅស្រុកវិញទេ បើ ប្រាក់​ឈ្នួល​គោលនៅប្រទេសខ្លួនមានត្រឹម៨០ដុល្លារបើនៅថៃប្រាក់ឈ្នួលចន្លោះពី២០០ដុល្លារទៅ​​៣០​០​​​ដុ​​ល្លារនោះ?លោក ហ៊ុន សែន បញ្ជាក់ថា នៅកម្ពុជាវិញ ១៥៣ដុល្លារ ហើយថាបើបូកនឹ​ងអត្ថប្រ​យោ​​​ជ​ន៍​ផ្សេ​​ងៗ​ទៀ​​​ត​បាន​ពី១៧០ទៅ១៨០ដុល្លារនោះ។

លោក ហ៊ុន សែន អះអាងថា ការបញ្ជូនពលករ ទៅ ធ្វើការនៅក្រៅប្រទេសនេះ លោកថា​មិនមែន​មានតែក​ម្ពុ​ជា​ទេ គឺវៀតណាម ហ្វីលីពីន រួមទាំងប្រទេ​សមហា​អំណា​​​ចអាមេ​រិកផ​ងដែរ ក៏បញ្ជូនព​លរដ្ឋខ្លួ​នមកស៊ី​ឈ្នួល​​នៅកម្ពុជា។

លោកថា៖ «ថាធ្វើយូរៗធ្វើខ្ញុំគេ។ ប៉ុន្តែយើងក៏ត្រូវកុំភ្លេចថា សូម្យីតែអាមេរិក ក៏ចេះដើរស៊ីឈ្នួលគេដែរ។ ​ឥឡូ​វ​សូម្បី​​​​តែទូរទស្សន៍បាយ័ន ក៏ជួលអាមេរិកមកជួយធ្វើការដែរ។ អញ្ចឹងមិនមកស៊ីឈ្នួលខ្មែរ។ ហ្អេ! អាហ្នឹ​ងវាអ​ញ្ចឹង»។

នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថា ការលើ​កឡើ​ងរបស់ប្រ​មុខរដ្ឋា​​​ភិបាលត្រូវមួយផ្នែក។ ប៉ុន្តែលោកថា អ្វីដែលកម្ពុជាមិនទាន់ធ្វើបានដូចប្រទេសដទៃនោះ នៅត្រង់​ថា ព​ល​ក​គេមកធ្វើការនៅកម្ពុជា ពួកគេមានជំនាញផ្នែកបច្ចេកទេស​ ស្វែងរកបទពិសោធន៍ ឬ ​គ្រប់គ្រ​​ង​ក្រុ​​​មហ៊ុ​​​នណាមួយ។

តែលោកថា ខុសពីពលករខ្មែរ ដែលទៅធ្វើនៅប្រទេសគេភាគច្រើ​ន ធ្វើជាកម្មករគេ ទទួល​បានប្រា​​​ក់ខែតិច ហើយប្រ​ឈមនឹ​ង​គ្រោះថ្នាក់ការងារ ក្នុងកម្រិតខ្ពស់។

លោកថា៖ «នៅស្រុកគេ​ៗប្រថុយធ្វើចំណាកស្រុក ដោយសារតែគេ ស្វែងរកបទពិ​សោធន៍។ ដោ​យលែ​កខ្មែ​រយើង​​ៗធ្វើចំណាកស្រុក ដោយបង្ខំចិត្តអត់មានការងារធ្វើគ្រប់គ្រាន់។ ជួនកាលមានការងារធ្វើដែរ តែគ្មា​​​​ន​ប្រា​ក់​ឈ្នួ​ល​ អាចរស់នៅបានសមរម្យ ឬក៏ជំពាក់បំ​ណុលគេ​ច្រើនអី​អញ្ចឹងទៅ ក៏សម្រេចចិ​ត្តធ្វើចំ​ណាក​ស្រុ​ក អីអញ្ចឹងទៅ អាហ្នឹងដែលរដ្ឋត្រូវគិត»។

ទោះជាយ៉ាងណា លោក ហ៊ុន សែន អះអាងទៀតថា អ្នកធ្វើចំណាកស្រុក បានផ្តល់ថវិកាចូលជាតិផង និងបង្កើន​ជីវភាពគ្រួ​សារបានផង ហើយថា រដ្ឋាភិបាលនឹងព្យាយាម បង្កើនទំនា​ក់ទំនង ជាមួ​យប្រ​ទេស​ជា​ដៃ​​គូដទៃទៀត ដើម្បីសម្រួលដល់ការងារចំណាកស្រុកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ