រដ្ឋាភិបាលប្រកាសឲ្យដំណើរការ Wifi ជាសាធារណៈនៅភ្នំពេញនិងខេត្តមួយចំនួន

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគន៍ ប្រកាសដាក់​ឲ្យដំណើរការ​ប្រព័ន្ធអ៊ីនធឺ ណិតឥតខ្សែជាសាធារណៈ (Public Wifi) នៅទីតាំងចំនួន៥កន្លែង នៅរាជធានីភ្នំពេញនិងខេត្តមួយ ចំនួនទៀត។

បើតាមសេចក្ដីប្រកាសព័ត៌មាន ផ្សាយកាលពីថ្ងៃទី២៦ខែមេសា ក្រសួងប្រៃសណីយ៍ ឲ្យដឹងថា ទីតាំង​ចំនួន​៥​កន្លែង ដែលនឹងត្រូវបំពាក់សេវាអ៊ិនធឺណិត Wifi ឥតគិតថ្លៃ រួមមានសួនច្បារសម្តេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ ហើយ ចំណែក៣កន្លែងទៀត មាននៅ​វិទ្យាល័យ​ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងវិទ្យាល័យអ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ការតម្លើងប្រព័ន្ធអ៊ីធឺណិត​នៅ​តាមទីសាធារណៈនេះ ធ្វើឡើងក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាជីវកម្ម​ទូរគមនាគន៍កូរ៉េ​ (KT) និងក្រសួងប្រៃសណីយ៍និងទូរគមនាគន៍កម្ពុជា​ នៃគម្រោង Pubilc Wifi និង Digital Connectivity for School ដែលភាគីកូរ៉េជាអ្នកផ្ដល់ជំនួយ។ នេះ បើតាមសេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល។

បើតាមក្រសួងប្រសណីយ៍ ប្រទេសកម្ពុជា មានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតប្រមាណ​៨លាននាក់នៅ​ក្នុងឆ្នាំ២០១៧ ពោលគឺប្រមាណ៥០ភាគរយនៃប្រជាជនសរុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ