កម្ពុជា​អង់គ្លេស​មានទំនាក់ទំនង​ពាណិជ្ជកម្ម​លើស១ពាន់លានដុល្លារ

ឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា លោក William (Bill) Jesse Longhurst មានប្រសាសន៍កាលពី​ល្ងាចថ្ងៃ​ព្រហស្បតិ៍ម្សិលមិញថាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា​និងអង់គ្លេសបច្ចុប្បន្នគឺមានចំនួនលើសពី១០ពាន់លានដុល្លារអាមេរិក។​

ឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា លោក William (Bill) Jesse Longhurst មានប្រសាសន៍កាលពី​ល្ងាចថ្ងៃ​ព្រហស្បតិ៍ម្សិលមិញថាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា​និងអង់គ្លេសបច្ចុប្បន្នគឺមានចំនួនលើសពី១ពាន់លានដុល្លារអាមេរិក។​

លើកឡើងក្នុងព្រះរាជពិធីគំរប់ខួបទី៩២ ព្រះវស្សារបស់មហាក្សត្រីយានី Elizabeth​ ទី២ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ក្នុង​សណ្ឋាគារ​ The Great Duke Phnom Penh លោក Bill Longhurst បង្ហាញថា​កំណើន​នៃ​ពាណិជ្ជកម្មនេះភាគច្រើនជាការនាំចេញរបស់កម្ពុជាលើផ្នែកសំលៀកបំពាក់ និងការ​ចូល​មកវិនិយោគ​នៃ​ក្រុម​ហ៊ុន​ធំៗ​របស់​អង់គ្លេស។

លោកឯកអគ្គរាជទូតពន្យល់ថា៖ «ការរីកលូតលាស់នៃការវិនិយោគនេះគឺមកពីសេដ្ឋកិច្ចកម្ពុជាកំពុងមានការលូតលាស់គួរឲ្យកត់សម្គាល់ ព្រមទាំងមានពលកម្មវ័យក្មេងជាច្រើនដែលអាចមានលទ្ធភាពចំនាយលើសេវាកម្មផ្សេងៗដែលក្រុមហ៊ុនអង់គ្លេសបានផ្ដល់ឲ្យ​»។

បើ​តាម​លោក Bill Longhurst ចក្រភពអង់គ្លេសកំពុងផ្តល់ជំនួយដល់កម្ពុជាលើវិស័យអប់រំ វិស័យពាណិជ្ជកម្ម វិស័យរដ្ឋបាល វិស័យបរិស្ថាន រឿងសាលាក្ដីខ្មែរក្រហម និងជំនួយលើវិស័យដោះមីន។

លោក Bill Longhurst មានប្រសាសន៍ថា៖​ «ផ្នែកធំបំផុតនៃជំនួយមកកាន់ប្រទេសកម្ពុជាគឺវិស័យដោះមីន ដែលទទួលបានជំនួយពីចក្រភពអង់គ្លេសអស់រយៈពេល២៦ឆ្នាំមកហើយ»៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។