រដ្ឋាភិបាល ណែនាំមិនឱ្យលក់ដូរនិងពិសាគ្រឿងស្រវឹងក្នុងថ្ងៃបោះឆ្នោត

រដ្ឋាភិបាល​បានណែនាំមិនឱ្យអាជីករលក់ដូរ និងពលរដ្ឋពិសា គ្រឿងស្រវឹងមុនថ្ងៃបោះឆ្នោត១ថ្ងៃ និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះទេ គឺចាប់ពីថ្ងៃទី ០៣ និង​ថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាល​កាលពីល្ងាចថ្ងៃទី ២៦ម្សិលមិញនេះលើកឡើង​ថា ដើម្បីទប់ស្កាត់អំពើហឹង្សា ការគំរាមកំហែង គ្រោះថ្នាក់ចរាចរណ៍ ការបំភិតបំភ័យ និងបាតុភាពនានាដែលបណ្តាលមកពីគ្រឿងស្រវឹងរដ្ឋាភិបាល​បានណែនាំដល់ជនបរទេស ពលរដ្ឋខ្មែរទាំងអស់ មន្ត្រីរាជការ អាជីវករ ឲ្យផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង ចាប់ពីថ្ងៃទី ០៣ និងថ្ងៃទី០៤ខែមិថុនានេះដែលជាថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់។

សេចក្តីប្រកាសព័ត៌មាននេះក៏បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ជួយផ្សព្វ ផ្សាយ និងអប់រំណែនាំបន្តទៅប្រជាពលរដ្ឋ និងជនបរទេសដែលរស់នៅក្នុងមូលដ្ឋាន របស់ខ្លួន។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែមិថុនាឆ្នាំ ២០១៧ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ