កម្ពុជា-ឡាវ សន្យា​បង្កើន​កិច្ចសហការតាម​ច្រកព្រំដែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយក​រដ្ឋមន្ត្រីឡាវ លោក ថោងលូន ស៊ីស៊ូលីដ (រូបភាពពីហ្វេសប៊ុកលោក​ ហ៊ុន សែន)

រដ្ឋាភិបាលកម្ពុជានិងឡាវបានឯកភាពបង្កើតកុងស៊ុលនៅខេត្តតាមព្រំដែននិងបើកច្រកព្រំដែនរវាងប្រទេសទាំងពីរបន្ថែមទៀតដោយថា ដើម្បីជំរុញការដោះដូរសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។

បើតាមព័ត៌មានដែលចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នារសៀលនេះ នាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីឡាវ លោក ថោងលូន ស៊ីស៊ូលីដ បានជួបពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងជំនួបនោះ ភាគីឡាវបានស្នើឲ្យកម្ពុជាបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ ភាគីឡាវក៏បានជំរុញឲ្យបង្កើនការវិនិយោគ ទេសចរណ៍និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយមានការបើកច្រកព្រំដែនថ្មីបន្ថែមទៀនៅតាមព្រំដែនរបស់ប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីឡាវនេះ។ ជាមួយគ្ននេះដែរ លោកនាយករដ្ឋមន្ត្រីកម្ពុជានិងឡាវក៏បានឯកភាពគ្នាក្នុងការបើកកុងស៊ុលកម្ពុជានៅក្នុងខេត្តបំប៉ាសាក់របស់ឡាវនិងកុងស៊ុកឡាវនៅក្នុងខេត្តស្ទឹងត្រែងរបស់កម្ពុជាផងដែរ។ ភាគីទាំងពីរក៏បានជំរុញឲ្យមានការដោះស្រាយបញ្ហាព្រំដែន អោយបានឆាប់រហ័សទៀតផងដែរ។ នេះបើតាមព័ត៌មាននៅលើទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រីដដែល។

គួរបញ្ជាក់ថានាយករដ្ឋមន្ត្រីឡាវ លោក ថោងលូន ស៊ីស៊ូលីដ មកធ្វើទស្សនកិច្ចនៅកម្ពុជាចំនួន២ថ្ងៃគឺពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។ ក្នុងដំណើទស្សនកិច្ចនេះ តាមគម្រោងលោកជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានរដ្ឋសភាលោក ហេង សំរិន ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងចូលបង្គំគាល់ព្រះមហាក្សត្រកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ