កម្ពុជានិងប្រទេសម៉ារ៉ុកបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូលើវិស័យអាកាសចរណ៍ស៊ីវិលរវាងប្រទេសទាំងពីរ ដោយកម្ពុជាទទួលបានជំនួយបច្ចេកទេសនិងការហោះហើរពីប្រទេសម៉ារ៉ុក។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ិនហួរបានរាយការណ៍ថាកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ប្រទេសម៉ារ៉ុក(Morocco)បានចុះអនុស្សារណៈយោគយល់គ្នាជាមួយកម្ពុជានិងថាប្រទេសនេះនឹងផ្តល់នូវជំនួយនិងអ្នកជំនាញផ្នែកបច្ចេកទេសដល់អាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា។ សារព័ត៌មានស៊ិនហួរងបន្តថារាល់ចុងឆ្នាំក៏នឹងមានការពិនិត្យបន្ថែមលើវិស័យមួយនេះពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិផងដែរ។
ភាគីទាំងពីរបានសន្យាភ្ជាប់ជើងហោះហើរចំនួន៧ដងក្នុងមួយសប្តាហ៍ ហើយភាគីទាំងពីរក៏យល់ព្រមឲ្យមានអនុគ្រោះពន្ធនិងបង្កើតឲ្យមានកិច្ចសន្យាអចិន្ត្រៃយ៍មួយក្នុងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដោយថាក្នុងន័យពង្រឹងបន្ថែមកិច្ចព្រមព្រៀងដែលមាន។ នេះបើតាមសារព័ត៌មានរដ្ឋចិនស៊ីនហួរដដែល។
ក្រៅពីនេះភាគីកម្ពុជានិងម៉ារ៉ុកក៏បានយល់ព្រមពង្រឹងទំនាក់ទំនងលើការថែរក្សានិងប្រតិបត្តិការផ្សេងៗទាក់ទងនឹងព្រលានយន្តហោះរវាងគ្នានឹងគ្នាផងដែរ៕