សហភាព​អឺរ៉ុប​ទម្លាក់​កញ្ចប់​ថវិកា​ចុង​ក្រោយ​របស់​ខ្លួន​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម

សហភាពអឺរ៉ុបបានអនុវត្តតាមការសន្យារបស់ខ្លួនដោយសម្រេចទម្លាក់កញ្ចប់ថវិកាឧបត្ថម្ភចុងក្រោយរបស់ខ្លួនជិត៣លានអឺរ៉ូឬប្រមាណ៣លានដុល្លារសម្រាប់សាលាក្តីខ្មែរក្រហម។

ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពី២៦កក្កដា សាលាក្តីខ្មែរក្រហមបានឲ្យដឹងថាសហភាពអឺរ៉ុបបានសម្រេចទម្លាក់កញ្ចប់ថវិការចុងក្រោយរបស់ខ្លួនសម្រាប់ឆ្នាំ២០១៦នេះក្នុងចំនួន២,៩លានអឺរ៉ូ ដែលទឹកប្រាក់ជាងពាក់កណ្តាលនៃទឹកប្រាក់នេះសម្រាប់យកគាំទ្រភាគីអន្តរជាតិ និងជិតពាក់កណ្តាលទៀតសម្រាប់គាំទ្រភាគីជាតិ។

នេះជាកញ្ចប់ថវិកាចុងក្រោយរបស់សហភាពអឺរ៉ុបសម្រាប់គាំទ្រសាលាក្តីកូនកាត់មួយនេះសម្រាប់គាំទ្រពីឆ្នាំ២០១៥ដល់២០១៦ ក្នុងទំហំទឹកប្រាក់សរុបចំនួន៨,៩លានអឺរ៉ូ(ជាង៩លាន៨សែនដុល្លាអាមេរិក)។

សាលាក្តីខ្មែរក្រហមបានឲ្យដឹងទៀតថាសហភាពអឺរ៉ុបជាម្ចាស់ជំនួយធំមួយក្នុងចំណោមម្ចាស់ជំនួយធំៗបំផុតរបស់សាលាក្តី ហើយការផ្តល់ជំនួយចុងក្រោយនេះទៀតសោតបានធ្វើឲ្យជំនួយរបស់សហភាពនេះមកសាលាក្តី កើនសរុបចំនួន១៦,២លានអឺរូចាប់តាំងពីឆ្នាំ២០០៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ