ពលរដ្ឋ​អាមេរិក​ដើម​កំណើត​គុយបា​អបអរ​មរណភាព​មេ​បដិវត្តន៍​គុយបា

ពលរដ្ឋអាមេរិកដើមកំណើតគុយបា បានចេញ​ស្រែក​ច្រៀង​រាំ​តាម​ដង​ផ្លូវ​សាធារណៈ​នៅទី​ក្រុង​ម៉ៃ​អា​មី​(រូបភាពពីទីភ្នាក់ងារChannel News Asia)

ពលរដ្ឋអាមេរិកដើមកំណើតគុយបា នៅថ្ងៃនេះ បានចេញស្រែកច្រៀងរាំតាមដងផ្លូវសាធារណៈនៅទីក្រុងម៉ៃអាមី ដោយស្រែកថា “សេរីភាព! សេរីភាព” ដែលជាការអបអរចំពោះមរណភាពរបស់មេដឹកនាំបដិវត្ដន៍គុយបា លោក ហ្វីដែល កាស្ត្រូ។

លោក ហ្វីដែល កាស្ត្រូ ដែលបានបង្កើតរដ្ឋកុម្មុយនីស្តនៅជិតបង្កើយនឹងសហរដ្ឋអាមេរិក ហើយតែងតែប្រឆាំងនឹងអាមេរិកទៀតនោះ បានទទួលមរណភាពកាលពីថ្ងៃម្សិលមិញ ក្នុងជន្មាយុ ៩០ឆ្នាំ នៅឯទីក្រុងហាវ៉ាណា រដ្ឋធានីប្រទេសគុយបា។

មរណភាពរបស់មេបដិវត្ដន៍កុម្មុយនីស្តរូបនេះ គឺជាដំណឹងដ៏ក្រៀមក្រំសម្រាប់រដ្ឋាភិបាលគុយបារបស់លោកប្រធានាធិបតី រ៉ាអ៊ូល កាស្ត្រូ ដែលជាប្អូនប្រុសបង្កើតរបស់លោក ហ្វីដែល កាស្ត្រូ។ ប៉ុន្តែ វាបែរជាដំណឹងដ៏គួរឲ្យរីករាយសម្រាប់ពលរដ្ឋអាមេរិកដើមកំណើតគុយបាទៅវិញ។

ក្រុមពលរដ្ឋអាមេរិកដើមកំណើតគុយបាទាំងនោះ ដែលភាគច្រើនត្រូវបានរដ្ឋាភិបាលក្រុងហាវ៉ាណាបណ្ដេញចេញនោះ បានផ្លុំត្រែ ដំស្គដំចានដំឆ្នាំង និងស្រែកច្រៀងរាំយ៉ាងសប្បាយនៅតាមដងផ្លូវ។

ម៉ៃអាមី គឺជាទីក្រុងប្រមូលផ្ដុំទៅដោយពលរដ្ឋអាមេរិកដើមកំណើតគុយបាច្រើនជាងគេនៅសហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ