ក្មេង៧នាក់ស្លាប់ដោយសារលិចទូក

ក្មេងស្រី៧នាក់ដែលមានអាយុចាប់ពី៦ឆ្នាំដល់១៣ឆ្នាំបានស្លាប់ ដោយសារលិចទូកនៅខេត្តព្រះសីហនុនៅព្រឹកនេះ។នេះបើតាមវេបសាយអគ្គស្នងការនគរបាលជាតិ។

ហេតុការណ៍នោះបានកើតឡើងនៅម៉ោងជាង៩ព្រឹកថ្ងៃ២៨កុម្ភៈ២០១៧នេះ នៅគ្រាដែលក្មេងៗនាំគ្នាជិះទូកលេងក្នុងបឹងព្រែកទប់ ជិតសណ្ឋាគារ៧ជាន់។

បើតាមសេចក្តីរាយការណ៍នានាឲ្យដឹងថា ក្មេងដែលលង់ទឹកទាំងអស់មាន៩នាក់ ប៉ុន្តែត្រូវបានជួយសង្គ្រោះបានពីរនាក់នៅពេលនាំមកដល់មន្ទីរពេទ្យ។

លោក ហ៊ុន សែន កាលពីកន្លងទៅនេះបានបញ្ជាឲ្យបង្កើតឆ្នាំសមុទ្រ បន្ទាប់ពីករណីបុរសម្នាក់លង់ទឹកសមុទ្រស្លាប់ និងម្នាក់ទៀតរងគ្រោះដែលជាកូនប្រុស​លោក ហ៊ុន ណេង បងប្រុសលោកនាយករដ្ឋមន្រ្តី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ