ស្លាប់៤នាក់ និងរបួស២នាក់ក្នុងគ្រោះថ្នាក់ចរាចរវាងរថយន្តនិងរថយន្តដឹកសាំង

រូបភាព៖ ពីហ្វេសប៊ុករថយន្តlexus បុកជាមួយរថយន្តដឹងសាំង បណ្ដាលឲ្យស្លាប់ ៤នាក់

យ៉ាងហោចណាស់មនុស្ស​ ៤​នាក់​បាន​ស្លាប់​ ​ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ ក្រោយ​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​ PTT​ បុក​ជាមួយ​រថយន្ត​ Lexus RX 470​ បណ្ដាល​​ឲ្យ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ នៅខេត្តកោះកុង។​

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ​ ករណី​គ្រោះ​ចរាចរណ៍​នេះបានកើត​ឡើង​​នៅព្រឹក​ថ្ងៃ​ទី​២៨​  ខែមេសា​ ឆ្នាំ​២០១៨​នេះ​ លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤២-១៤៣​ ត្រង់​ចំណុច ភូមិ​អូរ​ជ្រៅ​ ឃុំ​បឹង​ព្រាវ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​។

​តាមការចុះផ្សាយបន្តថា​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Lexus RX 470​ ពណ៌​ទឹក​មាស​ មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​ បាន​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ PTT​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 4A-1215​ មាន​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ​ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ​ បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​ភ្លើង​ស្លាប់មនុស្ស ៤នាក់ក្នុងរថយន្តលុចស៊ីស​។​

​តាមការចុះផ្សាយដដែលបន្តថាក្រោយ​កើតហេតុ​ កម្លាំង​កងរាជអាវុធហត្ថ​​ សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​​នគរបាល​ស្រុក​កំពង់​សីលា​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ បាន​ចុះ​អន្តរាគមន៍ ដោយ​យក​ឡានទឹក​ចំនួន​២​គ្រឿង​ មក​បាញ់​ពន្លត់ភ្លើង​ រលត់​ទាំងស្រុង​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ