រដ្ឋាភិបាលព្រមានពីគ្រោះថ្នាក់ ដោយសាធាតុគីមីក្នុងផលិតផលនាំចូលពីបារាំង

រូបភាពពី៖ intreview

អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានហាមមិនឲ្យបរិភោគផលិតផលដែលនាំចូលពីប្រទេសបារាំងឈ្មោះថា គ្រាប់អាល់ម៉ុន និង អែបព្រីខត (Bitter Almonds AB Apricot) ដោយថាផលិតផលទាំងនោះមាន សាធាតុគីមីធ្វើឲ្យប៉ះពាល់សុខភាព។

អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានចេញសេក្ដីជូនដំណឹងមួយចុះថ្ងៃទី២៧ ខែ មេសា ខណៈ​អាជ្ញាធរប្រទេសបារាំងបានជូនដំណឹងពីការប្រមូលត្រឡប់វិញនូវគ្រាប់អាល់ម៉ុន និង អែបព្រីខត ដែលមានម៉ាក​យីហោ UBERTI ពីទីផ្សារប្រទេសបារាំង​ បន្ទាប់ពីរកឃើញមានចម្លងចូលសារធាតុគីមី Prussic Acid Content​ លើសកំណត់ច្រើនជាង ២០មីលីក្រាម ក្នុងមួយគីឡូផលិតផល ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ។

អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានបន្តថាការទទួលទានផលិតផលម្ហូបអាហារដែលមានចម្លងចូលសារធាតុខាងលើលើសពីកម្រិតកំណត់បណ្ដាលឲ្យមានផលប៉ះពាល់ដល់សរីរាង្គក្រពេញទីរូអ៊ីត និងប្រព័ន្ធ​សរសៃប្រសាទដែលនឹងបង្កជំងឺនានាដូចជា ជំងឺរលាកសរសៃប្រសាទ ជំងឺកង្វះឈាម ដោយកង្វះជីវជាតិវីតាមីន បេ ១២។

អគ្គនាយកដ្ឋានកាំកុងត្រូលបានកំពុងចាត់វិធានការដើម្បីទប់ស្កាត់តាមរយៈការរាំងខ្ទប់មិនឲ្យនាំចូលផលិតផលទាំអនោះ ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល អាជីវករលក់ដុំ និងរាយ ក្នុងករណីមាននាំចូលលើទីផ្សារ និងការត្រួត​ពិនិត្យនៅតាមទីផ្សារធំ តូច ផ្សារទំនើប ដើម្បីសម្រួល និងមានវិធានការតាមនីតិវិធីបើសិនមានការដាក់តាំងលក់។

បន្ថែមលើនោះអគ្គនាយកដ្ឋានកាំកុងត្រូលក៏អំពាវនាវឲ្យសាធារណៈជន កុំទិញផលិតផលខាងលើ ហើយ​សហការ​​ផ្ដល់​ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ចតាមរយៈលេខទូរសព្ទ ៣ខ្សែ ០១២ ២៧ ៨៧ ៨៩ លេខ ០៩២ ៩៩៩ ៨៦៧ និង លេខ ០១២ ៩៨ ៥៥ ៧៧ ក្នុងករណីពលរដ្ឋជួបប្រទះផលិតផលដែលមានសារធាតុ​ដែល​ហាម​ឃាត់ខាងលើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ