ទីភ្នាក់ងារ​ឧតុនិយម​ព្រមាន​ប្រជា​នេសាទ​ឲ្យ​ប្រុង​ប្រយ័ត្ន​នៅ​ចុង​ខែ​នេះ

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ព្រមាន​ទៅ​ដល់​ប្រជា​នេសាទ និង​អ្នក​ដំណើរ​តាម​សមុទ្រ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ដាច់​ខែ​ឧសភា​នេះ។

ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ប្រទេស​កម្ពុជា​ កំពុង​​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​​ក្នុង​កម្រិត​ច្រើន​ រាយ​ប៉ាយ​នៅ​តាម​តំបន់​មាត់​សមុទ្រ តំបន់​ខ្ពង់រាប និង​តំបន់​ជួរ​ភ្នំក្រវ៉ាញ។

ក្រសួង​បាន​ព្រមាន​ទៅ​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំង​អស់ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ចាប់​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ