សមត្ថកិច្ច​បន្ទាយមានជ័យ​រឹប​អូស​សត្វ​ព្រៃ​ជាង​៧០០​គីឡូក្រាម​នាំចូល​ពី​ថៃ

សត្វព្រៃដែលនាំចូលខុសច្បាប់ពីប្រទេសថៃ រឹបអូសថ្ងៃទី 27 ឧសភា 2018 (រូបភាព៖ នគរបាលជាតិ)

របាយការណ៍​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា សត្វ​ព្រៃ​ជាង ៧០០​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​រឹបអូស​បាន​​កាលពី​យប់​មិញ​នេះ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ត្រូវ​បាន​នាំ​ចេញ​ពី​ប្រទេស​ថៃ​តាម​ច្រក​របៀង។

គេហ​ទំព័រ​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ បាន​រឹប​អូស​សត្វ​អន្សង និង​អណ្ដើក​មាន​ទម្ងន់​ដល់​ទៅ ៧២១​គីឡូក្រាម ដែល​ត្រូវ​បាន​​នាំ​ចូល​ពី​ប្រទេស​ថៃ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​តាម​ច្រក​របៀង ស្ថិត​ក្នុង​ស្រុក​ម៉ាឡៃ កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​ឧសភា​នេះ។

សេចក្ដី​រាយការណ៍៍​ដដែល​នេះ បាន​ដក​ស្រង់​សម្ដី​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ចាប សុផាឫទ្ធិ ដែល​បាន​និយាយ​ថា​ សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​អ្នក​បើក​បរ​រថយន្ត​ម្នាក់​ផង​ដែរ អំឡុង​ពេល​បង្ក្រាប​បទ​ល្មើស​ជួញ​ដូរ​សត្វ​ព្រៃ​ឆ្លង​ដែន​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ