កសិករប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជិត៣០០គ្រាប់នៅបាត់ដំបង

កសិករដាំម្រេចនៅខេត្តបាត់ដំបង ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនៅក្នុងចំការជិត៣០០គ្រាប់ ដែលបន្សល់ទុកពីសម័យសង្គ្រាម ហើយនៅមានលទ្ធភាពផ្ទុះសម្លាប់មនុស្សបាន។​

នៅថ្ងៃអង្គារ ម្សិលមិញ អគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយថា កសិករនៅក្នុងខេត្តបាត់ដំបងបានប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះក្នុងរណ្ដៅមួយ ខណៈពួកគាត់ខួងរណ្តៅ​ដាំជន្លង់ម្រេចនៅក្នុងចំការត្រង់ចំណុចអូរចោត ភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត នៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៧។

នគរបាលឲ្យដឹងទៀតថា គ្រាប់មិនទាន់ផ្ទុះទាំងនោះមានចំនួន២៦៣គ្រាប់ មានដូចជា ប្រភេទគ្រាប់ផ្លោងធុន ៨២មីលីម៉ែត្រ ចំនួន១១៣គ្រាប់ គ្រាប់ផ្លោងធុន ៦០មីលីម៉ែត ចំនួន១៤៥គ្រាប់ គ្រាប់ B40 ចំនួន១គ្រាប់​ គ្រាប់ដេកាធុន៨២មិលីម៉ែត្រចំនួន១គ្រាប់ និងគ្រាប់បែកដៃចំនួន៣គ្រាប់ទាំងនោះសល់ពីសម័យសង្គ្រាមដោយឃើញមានច្រេះស៊ីផងដែរ។

អាជ្ញាធរអះអាងថា គ្រាប់ទាំងនេះនៅមានគុណភាពអាចសំលាប់ជីវិតមនុស្ស ហើយបច្ចុប្បន្នអង្គការស៊ីម៉ាក់កំពុងចុះត្រួតពិនិត្យ និងយកទៅចាត់ការតាមជំនាញ៕

ហូរ តុងហាន់​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ