សមត្ថកិច្ច​ខេត្ត​ព្រះ​វិហារ​រក​ឃើញគ្រាប់មិនទាន់ផ្ទុះ​​ជាង​២០០​គ្រាប់សល់ពីសង្រ្គាម

គ្រាប់មិនទាន់ផ្ទុះ​​ជាង​២០០​គ្រាប់សល់ពីសង្រ្គាម (រូបភាពពីគេហ​ទំព័រ​របស់​អគ្គស្នង​ការនគរ​បាល​ជាតិ)

សមត្ថកិច្ចខេត្តព្រះវិហារបានរកឃើញអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាមជាង២០០គ្រាប់នៅនៅក្បែរប្រាសាទបុរាណមួយ។

ស្នងការនរគរបាលខេត្តព្រះវិហារលោក ស៊ី គីរី បានឲ្យវីអូឌីដឹងថាគ្រាប់ចំនួន២៥៣គ្រាប់ត្រូវបានប្រជាជនរស់នៅឃុំរណសិរ្ស ស្រុកសង្គមថ្មី ក្បែរប្រាសាទដំរី បានប្រទះឃើញនិងរាយការណ៍មកសមត្ថកិច្ច។ លោកបានបន្ថែមថាកន្លែងដែលប្រជាជនរកឃើញគ្រាប់ទាំងនេះជាលេណដ្ឋានទ័ពកាលពីសម័យសង្គ្រាមដែលមានច្រេះចាប់។

លោកថា៖ “បងប្អូនគាត់ចូលទៅបត់ដៃបត់ជើងហ្នឹង គាត់ឃើញស្នាមដីគាត់ក៏កាយទៅក៏ឃើញគ្រាប់ ព្រោះតំបននេះជាមូលដ្ឋានកងទ័ពពីមុនមក។ … ជាលេណដ្ឋានទ័ពពីមុនមកជាទីតាំងកងទ័ព

បើយោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាគ្រាប់ទាំង២៥៣គ្រាប់នេះរួមមាន គ្រាប់អាកា៣កេស ច្រេះខូចអស់ គ្រាប់DK13គ្រាប់,  គ្រាប់៨០ម.ម ចំនួន១៤គ្រាប់, គ្រាប់៦០ម.ម ចំនួន២គ្រាប់, មីនហោះ ៣គ្រាប់, មីនស្គរ៨គ្រាប់, គ្រាប់B៥១គ្រាប់, ដងB៣៨ដង, គ្រាប់១២ម.ម ចំនួន១៣គ្រាប់ ។

លោកស្នងការខេត្តបានឲ្យដឹងថា ក្រោយពីទទួលដំណឹងនេះសមត្ថកិច្ចបានចុះទៅពិនិត្យនិងទំនាក់ទំនងទៅអាជ្ញាធរជាតិកម្ចាត់មីន ដើម្បីត្រួតពិនិត្យនិងត្រៀមយកទៅកម្ទេចចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ