សហភាពអឺរ៉ុប​ប្រកាសឲ្យអង្គការសង្គមស៊ីវិលដាក់សំណើយកលុយជាង៤លានដុល្លារ

ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាប្រកាសឲ្យអង្គការសង្គមស៊ីវិលដាក់សំណើយកកញ្ចប់ថវិកា ដើម្បីធ្វើកម្មភាពចូលរួមអភិវឌ្ឍន៍ជាតិជាមួយរដ្ឋាភិបាល ដែលស្ថាប័ននេះត្រៀមទឹកប្រាក់ចំនួនជាង៤លានដុល្លារសហរដ្ឋ អាមេរិក។

តាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា មានទឹកប្រាក់៣ ៧៥០ ០០០អឺរ៉ូ ដែលស្មើនឹងជាង៤លានដុល្លារអាមេរិក។ សេចក្តីប្រកាសបញ្ជាក់ថា ជំនួយឥតសំណងនេះ មានគោលដៅគាំទ្រដល់អង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកក្នុងការធ្វើឲ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ជាតិកម្ពុជា ដែលគម្រោងនេះឈ្មោះ “អង្គការសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋាន“។

សេចក្តីប្រកាសបញ្ជាក់ថា អ្នកដែលមានចំណាប់អារម្មណ៍អាចចូលរួមក្នុងកិច្ចពិភាក្សាផ្ដល់ព័ត៌មានបន្ថែមទាក់ទងការប្រកាសទទួលសំណើនេះ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង៨:៣០នាទីព្រឹក នៅភោជនីយដ្ឋានទន្លេបាសាក់ II ដែលមានទីតាំងនៅក្បែរស្ពានក្បាលថ្នល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ