កម្ពុជា​នឹង​ចុះ​ត្រជាក់​លើក​ទី​៤ ខណៈ​កំពុង​ទទួល​រង​ភ្លៀង​កក់​ខែ

ក្រសួងធនធានទឹក និងឧតុនិយម បាន​ប្រកាស​ថា កម្ពុជានឹងចុះត្រជាក់ម្ដងទៀតនៅដើមខែកុម្ភៈខាងមុខ​នេះ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​ភ្លៀង​កក់​ខែ​រហូត​ដល់​ចុង​ខែ​មករានេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន កំពុង​បង្កើន​ឥទ្ធិពល​មក​លើ​តំបន់​ឥណ្ឌូចិន ហើយ​ថា លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​នៅ​កម្ពុជា ធ្លាក់​ចុះ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ចុង​សប្ដាហ៍​ទី​១ នៃ​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

ក្រសួង​នេះ​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ចុះ​ត្រជាក់​លើក​ទី ៤ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ចន្លោះ​ចុង​ឆ្នាំ​២០១៧ និង​ដើម​ឆ្នាំ​២០១៨​នេះ។

ក្រសួង​បាន​អះ​អាង​អំពី​ការ​ចុះ​ត្រជាក់​បែប​នេះ ខណៈ​ដែល​កម្ពុជា​កំពុង​ទទួល​រង​ទឹក​ភ្លៀង​ធ្លាក់​កក់​ខែ​ចាប់​ពី​តិច​ទៅ​បង្គួរ​នៅ​ចន្លោះ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​៣០ ខែ​មករា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ