សភា​យុវជន​ពាណិជ្ជករ​អន្តរជាតិកម្ពុជារៀប​ចំការ​ប្រកួត​ប្រជែងសហគ្រិន​ភាព​វ័យ​ក្មេង​ឆ្នាំ២០១៦

ការ​ប្រកួត​ប្រជែង​កម្មវិធី​ពានរង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជាឆ្នាំ២០១៥(រូបថតផ្តល់​ឲ្យ)

សភាយុវជនពាណិជ្ជករអន្តរជាតិកម្ពុជា(JCI)និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានរៀបចំការប្រកួតប្រជែងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៦(Cambodian Young Entrepreneur Awards 2016) ដើម្បីបើកឱកាសឲ្យសហគ្រិនបានចូលរួមបង្ហាញសមត្ថភាពនិងចែករំលែកនូវភាពជោគជ័យរបស់ខ្លួន។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយ សភាយុវជនពាណិជ្ជករអន្តរជាតិកម្ពុជាឲ្យដឹងថានេះជាលើកទីពីរហើយនៃការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា។ សេចក្តីប្រកាសបញ្ជាក់ថាកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងទទួលស្គាល់និងលើកទឹកចិត្តដល់បណ្តាសហគ្រិនវ័យក្មេងកម្ពុជាឲ្យមានឱកាសចូលរួមបង្ហាញសមត្ថភាព ចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិ។ ការប្រកួតប្រជែងនេះក៏លើកកម្ពស់ឲ្យសហគ្រិនកម្ពុជាត្រៀមខ្លួនក្នុងការដណ្តើមយកពានរង្វាន់ផ្សេងទៀតលើឆាកអន្តរជាតិផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាន បេក្ខជនដែលចូលរួមប្រកួតប្រជែងបានត្រូវមានអាយុពី១៨ដល់៤៥ឆ្នាំ ហើយបានបើកអាជីវកម្មនៅកម្ពុជានិងមានដំណើរការយ៉ាងតិច២ឆ្នាំ បានចុះបញ្ជីត្រឹមត្រូវនិងមានភាគហ៊ុនយ៉ាងតិច៥១ភាគរយគ្រប់គ្រងដោយជនជាតិខ្មែរ។ សហគ្រិនដែលចូលរួមប្រកួតប្រជែងត្រូវមានអាជីវកម្មដែលមានបុគ្គលិកអចិន្ត្រៃយ៍យ៉ាងតិច៥នាក់។ បេក្ខជនអាចដាក់ពាក្យបានចាប់ពីថ្ងៃទី៣០ខែមេសាដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៦ តាមរយៈhttp://cyeaward.com/

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ