ក្រសួង​ថាខេត្ត​ប៉ៃលិច​រង​ជំនន់​ទឹក​ភ្លៀង ខណៈ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ១៣​ខ្នង​នៅ​បាត់ដំបង

រូបភាព៖ ពីក្រសួងធនធានទឹក

ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ផ្ទះ​សម្បែង​ពលរដ្ឋ ១៣​ខ្នង​នៅ​ខេត្ត​បាត់ដំបង បាន​ខ្យល់​បោក​បក់​បំផ្លាញ ខណៈ​ដែល​ផ្ទះ​សម្បែង​ជាច្រើន​ខ្នង​របស់​ពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន បាន​លិច​លង់​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​រៀបរាប់​ថា ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ ១៣​ខ្នង នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង បាន​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ ក្រោយ​ពី​ត្រូវ​ខ្យល់​កន្ត្រាក់​បោក​បក់​លើ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​មេសា។

ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ភ្លៀង​បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ ដោយបណ្ដាល​ឲ្យ​ផ្ទះ​សម្បែង​ជាច្រើន​ខ្នង​ និង​ផ្លូវ​ថ្នល់ នៅក្នុង​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ត្រូវ​លិច​លង់​នៅ​ក្នុង​ជំនន់​ទឹក​ភ្លៀង។

ក្រៅ​ពី​ទឹក​ភ្លៀង​ធ្លាក់​ចុះ​នៅ​ខេត្ត​ប៉ៃលិន​ដោយ​ផ្ទាល់​ហើយ ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ជំនន់​ទឹក​ភ្លៀង​នេះ​ក៏​បណ្ដាល​មក​ពី​ទឹក​ភ្លៀង​ហូរ​ធ្លាក់​យ៉ាង​គំហុក​ពី​ខាង​ប្រទេស​ថៃ ដោយ​បណ្ដាល​ឲ្យ​តំបន់​មួយ​ចំនួន​នៅ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-ថៃ ស្ថិត​ក្នុង​ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ បាន​លិច​លង់​ក្នុង​ទឹក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ