ក្រុមការងាររបស់ត្រាំនិងគីម ជុងអ៊ុនទៅដល់សិង្ហបុរី

លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ (រូបភាព៖ AFP)

ក្រុមការងារជួយដល់​លោកដូណល ត្រាំ និង លោកគីម ជុងអ៊ុន បានធ្វើ​ដំណើរទៅដល់​ប្រទេសសិង្ហបុរី​កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ដើម្បីរៀបចំ​សម្រាប់ថ្នាក់​ដឹកនាំជួប​គ្នានៅថ្ងៃទី១២ខែមិថុនាខាងមុខ។​

តាមការ​ចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ព័ត៌មាន​ជប៉ុន​NHK បាន​ឲ្យដឹងថា លោក Kim Chang Son ប្រធាន​ក្រុមការងារ​របស់​លោក គីម ជុងអ៊ុន​បាន​ទៅដល់​ប្រទេសសិង្ហបុរី​កាលពីយប់ថ្ងៃចន្ទ​ម្សិលមិញ។ ចំណែក​ ប្រធាន​ក្រុមការងាររបស់លោកត្រាំ​គឺលោក Joe Hagin បាន​ចាកចេញពី​អាមេរិក​ ហើយទៅដល់​ប្រទេសសិង្ហបុរី​កាលពីម្សិលមិញដែរ។​

សេតវិមាន​បាន​ប្រកាសថា ក្រុមការងាររៀបចំ​មុន​ជំនួប​កំពូលនេះ បាន​ទៅដល់​ប្រទេសសិង្ហបុរី​ហើយជួប​ប្រជុំជាមួយ​ក្រុមការងារ​របស់​កូរ៉េខាងជើង។​

តាមគម្រោង​នៅក្នុង​ជំនួបនេះ​ក៏មាន​វត្តមាន​របស់​មេដឹកនាំ​កូរ៉េខាងត្បូង​ដែរ ប៉ុន្តែកម្មវិធី ជាក់ស្តែងនៅមិនទាន់បញ្ជាក់ពីវត្តមាន​របស់មេដឹកនាំ​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីននៅឡើយទេ។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ