មេដឹកនាំ​ពិភព​លោក​ថ្កោល​ទោស​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​អ៊ីស្តង់ប៊ុល

(រូបភាពពពី CNA)

ប្រមុខអង្គការសហប្រជាជាតិលោក បាន គីមូន នៅថ្ងៃនេះបានថ្កោលទោសការវាយប្រហារភេរវកម្មនៅឯព្រលានយន្តហោះអន្តរជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួគី ដែលបានសម្លាប់មនុស្សយ៉ាងតិច៣៦នាក់និងរបួសជិត១៥០នាក់។

សារព័ត៌មាន Channel News Asia បានផ្សាយថាក្នុងសេចក្ដីថ្លែងការណ៍មួយរបស់គាត់ លោក បាន គីមូន សង្ឃឹមថាគេនឹងរកឃើញជនដៃដល់និងនាំយកទៅកាត់ទោស។

អ្នកនាំពាក្យប្រមុខអង្គការសហប្រជាជាតិគាំទ្រប្រទេសទួគី ខណៈប្រទេសនេះប្រឈមមុខនឹងការគំរាមកំហែងពីភេរវកម្ម ដែលត្រូវការពង្រឹងកិច្ចប្រឹងប្រែងទាំងក្នុងតំបន់និងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងអំពើហិង្សាជ្រុលនិយមនេះ។

ការបំផ្ទុះពីរលើកបានវាយប្រហារទៅលើព្រលានយន្តហោះទួគីនៅម៉ោង៣ទៀបភ្លឺ ម៉ោងនៅកម្ពុជា។ រហូតមកដល់ពេលនេះពុំទាន់មានក្រុមណាប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។

នៅថ្ងៃនេះដែរ សេតវិមានក៏បានថ្កោលទោសចំពោះការវាយប្រហារនេះផងដែរ ដោយចាត់ទុកការវាយប្រហារនេះក៏ដូចការវាយនៅព្រលានយន្តហោះទីក្រុងប៊្រុចសែលនៅដើមឆ្នាំនេះផងដែរ ជាសញ្ញាបង្ហាញឲ្យយើងធ្វើការរួមគ្នា។

ចំណែកនៅតំបន់អាស៊ី មេដឹកនាំប្រទេសម៉ាឡេស៊ី ប៉ាគីស្ថាន អូស្ត្រាលី និងជប៉ុន សុទ្ធតែថ្កោលទោសចំពោះការវាយប្រហារភេរវកម្មនេះនិងបានបង្ហាញសាមគ្គីភាពជាមួយប្រជាជននិងរដ្ឋាភិបាលទួគី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ