ក្រសួងមហាផ្ទៃចាប់ផ្តើមពង្រឹងការគ្រប់គ្រងសន្តិសុខឯកជន

ក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃបានណែនាំឲ្យនគរបាលជាតិ ​ពង្រឹងសមត្ថភាពនិងគ្រប់គ្រងឲ្យបានល្អលើសន្តិសុខឯកជន ដើម្បីឲ្យការបំពេញការងារកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនិងតម្រូវការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់។​

តាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃចុះហត្ថលេខា ដោយលោក ស ខេង កាលពីចុងខែឧសភា ហើយវីអូឌីទើបទទួលបាននៅថ្ងៃនេះ បានលើកឡើងថា ក្រុមហ៊ុន​សន្តិសុខឯកជនកំពុងចូលរួមយ៉ាងសកម្មក្នុងការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងការពារទ្រព្យសម្បត្តិឯកជន។​ ប៉ុន្តែសេចក្តីណែនាំលើកឡើងថា កម្លាំងសន្តិសុខដែលកំពុងបំពេញការងារទាំងនោះ មិនបានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈត្រឹមត្រូវតាមច្បាប់កំណត់នោះទេ។​

ក្រសួងមហាផ្ទៃក៏បានបញ្ជាឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និង រដ្ឋបាលរាជធានី ខេត្ត ប្រមូលព័ត៌មានឲ្យបានច្បាស់លាស់ពីចំនួនក្រុមហ៊ុន ការផ្តល់សេវាកម្មសន្តិសុខ ទីតាំងយាម​ ការផ្លាស់ប្តូរកម្លាំងយាម ជាដើម។​ ក្រសួងមហាផ្ទៃក៏បានណែនាំឲ្យនគរបាល​រៀបចំការប្រជុំទៀងទាត់ជាមួយក្រុមសន្តិសុខឯកជន ដើម្បីជាការបណ្តុះបណ្តាលជំនាញ និង ចែករំលែកបទពិសោធន៍ការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ