ចំនួនស៊ីមកាតទូរសព្ទលើសចំនួនអ្នកប្រើប្រាស់

ចំនួនអ្នកប្រើប្រាស់ទូរសព្ទចល័តមានចំនួន១៩លានស៊ីមកាតដែលច្រើនលើសពីចំនួនប្រជាជនកម្ពុជាបច្ចុប្បន្ន។ក្នុងទិន្នន័យមូលដ្ឋានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បញ្ចាក់ថាសំរាប់ឆមាសទី១ឆ្នាំ២០១៦ អ្នកប្រើប្រាស់ស៊ីមកាតមានប្រមាណ១៩លានស៊ីមកាត បើធៀបទៅនឹងចំនួនប្រជាជនគឺចំនួន១៣៣%។

តាមរយៈរបាយការណ៍របស់ធនាគារពិភពលោកកម្ពុជាមានប្រជាជនប្រមាណ១៥លាននាក់ ចំនួនអ្នកប្រើប្រាស់ស៊ីមកាតនេះលើសចំនួនប្រជាជននៅក្នុងប្រទេស។

អ្នកនាំពាក្យក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ លោក ខូវ មករា បានប្រាប់វីអូឌីថាប្រជាជនកម្ពុជាម្នាក់អាចមានទូរសព្ទប្រើប្រាស់ប្រហែល១ឬ២គ្រឿង។ ក្រៅពីប្រើប្រាស់ទូរសព្ទសំរាប់ទំនាក់ទំនង អ្នកប្រើប្រាស់បានប្រើទូរសព្ទជាមធ្យោបាយផ្សេងទៀតដូចជាសំរាប់បង់ប្រាក់ឬប្រើអ៊ីនធឺណេត។

អ្នកប្រើប្រាស់ទូរស័ព្ទមានការធ្លាក់ចុះពីជាង២០លានឆ្នាំ២០១៥មក១៩លាននាក់បើគិតត្រឹមខែមិថុនាឆ្នាំ២០១៦ ។ អ្នកនាំពាក្យរូបនេះមានប្រសាសន៍ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធទូរសព្ទក្រសួងតម្រូវអោយអ្នកប្រើប្រាស់ទៅចុះឈ្មោះទិញស៊ីមកាតត្រូវតែមានអត្ដសញ្ញណប័ណ្ណ។ លោកបញ្ចាក់ថា៖ “ការធ្លាក់ចុះចំនួនអ្នកប្រើប្រាស់អាចមកពីអ្នកខ្លះមិនបានទៅចុះឈ្មោះដើម្បីយកស៊ីមកាត“។

នាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនទូរស័ព្ទចល័តចំនួន៩ដែលបានចុះបញ្ចីផ្គត់ផ្គង់សេវាចល័តនៅក្នុងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ