រដ្ឋាភិបាលរំឭកឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើង

គ្រោះថ្នាក់​ចរាចរណ៍នៅសៀមរាប កាលពីពេលកន្លងទៅ (រូបថត៖ បូ សាវី)

នគរបាលជាតិ រំឭកឲ្យក្រុមហ៊ុនដឹកជញ្ជូន បង្កើនការប្រុងប្រយ័ត្ន ពីសុវត្ថិភាពអ្នកធ្វើដំ​ណើ​ បន្ទាប់ពីរ​កឃើ​ញថា​​ គ្រោះថ្នាក់ចរាចរណ៍ជិតមួយឆ្នាំមកនេះ ដែលបានសម្លាប់មនុស្ស មានការកើនឡើង បើ​ប្រៀបធៀ​បទៅនឹ​​​ងឆ្នាំមុន ក្នុងរ​យៈពេ​​​លដូចគ្នា។

តាម​ការចុះផ្សាយរបស់នគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍ រយៈពេល១០ខែ មកនេះ មានជិត៣​ពាន់​ករណី (២ ៩៥៨) សម្លាប់មនុស្សជាង១ពាន់៤រយនាក់ (១៤៦៩)។ បើតាមតួលេខនេះ ក្រសួងថា ចំនួនអ្នកស្លាប់នេះ លើ​​ស​​ឆ្នាំ​មុ​ន ​៤៤នាក់ បើប្រៀបធៀននឹងឆ្នាំ២០១៦ ក្នុងរយៈពេលដូចគ្នា។

របា​​យការ​ណ៍​​ដដែល បញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ឆ្នាំនេះ គឺបង្កឡើងដោយសារការបើកបរលើសល្បើ​នកំណត់ ស្ថិតក្នុង​លំដាប់​ទី១ គឺស្មើនឹង៣៦ភាគរយ មិនគោរសិទ្ធិ លំដា​ប់ទី២ ស្មើ១៦ភាគរ​យ និងបើកបរ​ក្រោមឥ​​ទ្ធិពលនៃ​គ្រឿ​​ងស្រវឹង លំដាប់លេខ៣ ស្មើនឹង១០ភាគរយ។

​ក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃអង្គារម្សិលមិញនេះ អគ្គស្នងការរងនគរបាលជាតិ លោក ហ៊ឹម យ៉ាន ក៏បាន​ណែ​​​នាំ​ឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូ​នទាំងអស់ យក​ចិត្តទុកបន្ថែមទៀត​ ចំពោះបញ្ហា​សុវត្ថិភា​ពច​រា​ច​រណ៍។ ​លោ​ក​ថា ពិសេសការងារ គ្រប់គ្រងអ្នកបើកបរ និងការត្រួតពិនិត្យលក្ខណៈយានយន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ