បានដឹង​ពី​​​​​​​​​​​បណ្ដាំចុងក្រោយ​របស់ ​វីតាមីនសេ ចំពោះ​ប៉េងប៉ោង ​កាន់តែរន្ធត់ចិត្តខ្លាំង

​​​​មកទល់ពេលនេះ នៅតែមានការរន្ធត់ចិត្តជុំវិញមរណភាពរបស់​​​​លោក ម៉ៅ​ សាមឿន ហៅ​នាយវីតាមីនសេ ដែលបានទទួលមរណភាពកាលពី​​​​ម៉ោង​​១២ ​និង​​១៥​នាទី យប់រំលងអាធា្រតុ​​ចូល​ថ្ងៃទី​​៣០ មីនា ​​​​​​​​ដោយម្នាក់​ៗ​​​​អះអាងថាលោក​ទទួលមរណភាព​​​​​​​​លឿនមិនគួរអោយជឿ ខណៈដែល​​កាលពីខែមុនលោកនៅរឹងមាំ និង​​​នៅឡើងចុះទៅព្យាបាល​នៅ​​​ប្រទេស​​ថៃបាន​នៅឡើយ។ អ្វីដែល​កាន់តែ​​រន្ធត់ចិត្ត​ទៀតនោះ  គឺ​សម្ដី​​៣​ម៉ាត់ដែល​​លោកបាន​ផ្ដាំមុន​​​​​ផុតដង្ហើម​​ដល់​អ្នកនាងប៉េងប៉ោង និងគ្រួសារ​។ ​

​​អ្នកនាង​​ មឿន និមល ហៅ​ ប៉េង​​ប៉ោង បានថ្លែងបញ្ជាក់ថា មុន​ពេល​​ធ្វើទុក្ខ​ដល់ថ្នាក់​និយាយ​​លែង​បាន លោកវីតាមីនសេ បាន​និយាយប្រាប់កូន​ចៅថា «ព្រះអង្គ​អ្ហើយខ្ញុំមិនទាន់ចង់ស្លាប់ទេ ខ្ញុំ​​ចង់នៅរស់តទៅទៀត ខ្ញុំចង់​​នៅ​មើល​ថែកូន​ចៅ​ខ្ញុំ​​​​​​បន្តទៀត​​ទៀត ​សូមកុំអោយខ្ញុំ​ស្លាប់​អី» ដោយ​ពាក្យសម្ដី​ប៉ុន្មានម៉ាត់របស់លោកនៅតែធ្វើអោយ​​​កូនចៅ និង​ភរិយារបស់លោកក្ដុកក្ដួល ​​​​​​​​និង​​​​បង្ហូរទឹកភ្នែកមកទល់ពេលនេះ ជាពិសេសនៅពេល​​​តែងតែជឿកូនចៅថា​​ជំងឺរបស់លោក​គឺជា​​គ្រាន់តែជាជំងឺដុំសាច់​​​​ដែលធ្វើ​ទុក្ខ​​​​​មួយ​ខ្យល់ក្នុងពេល​​​​ប្រើថ្នាំ​បង្រួម ហើយបន្ទាប់ពីនោះនឹងជា។

អ្នកនាង​​បន្តថា ​លោក​​ឪពុកខ្លួន​មិន​បានដឹងថា​​​​​​ជំងឺ​​ដែលបានកើតឡើងជាមហារីកថ្លើមដល់​ដំណាក់កាលចុងក្រោយទេ គឺ​ដឹងថា​​ត្រឹមជាដុំសាច់ ​​​​​​​​​​​និងជាជំងឺ​ដែល​ព្យាបាល​ជាប៉ុណ្ណោះ ​​​​ដើម្បីកុំអោយ​លោកកាន់តែ​បាក់ទឹកចិត្ត ប៉ុន្តែ​ចុងក្រោយលោកនៅតែ​ភ័យ​​ និង​​​បាក់ទឹកចិត្ត​​ក្នុង​ពេល​ថ្នាំ​បង្រួម​​​ដុំ​សាច់​​ធ្វើទុក្ខ​​​បណ្ដាលអោយលោក​​​​​​​​​​​​ធ្លាក់​ដល់សភាពទ្រុឌទ្រមដដែល​។ អ្នកនាងថា​ ពេ​​​ល​​​​លោកវីតាមីនសេ ធ្លាក់ដល់ដំណាក់កាល​​ធ្ងន់​​ ​លោកកាន់តែស្រែកថា​ចង់រស់ ​​និង​សុំកុំអោយ​​​​​​យមរាជ​​​​​​​​មកផ្ដាច់​​យកជីវិតរបស់​​លោក។

យ៉ាងណាមិញ លោកនៅតែបាន​​ផ្ដែ​​ផ្ដាំពាក្យសម្ដី​​​​​​​ប៉ុន្មានម៉ាត់ចុងក្រោយ ដល់អ្នកនាង​ប៉េងប៉ោង និង​​កូនចៅ ​​ដែល​​​​ហាក់ដូចជាបានដឹង​ជាមុនថា​​ខ្លួន​ត្រូវ​​បាត់បង់ជីវិត​​​ក្នុងពេលដ៏ខ្លី​ដដែល។ ជាក់ស្ដែង​លោក​បានផ្ដែផ្ដាំ​​ដល់អ្នកនាង​​​ប៉េងប៉ោង​​​៣​ម៉ាត់​​​ថា ​​សុំកុំអោយ​អ្នកនាង​បោះបង់​​ប្អូនៗ ​​​​សុំកុំអោយអ្នកនាង​បោះបង់សិល្បៈ និង​​​សុំកុំអោយ​អ្នកនាង​​​​​​​​​​​​​​​​បែក​បាក់​​​ប្ដីប្រពន្ធ​​​ បើទោះជាអ្នកនាង​ និងស្វាមី​មិនមាន​កូន​ទុកជាចំណងដៃ។

អ្នកនាង​ប៉េង​​ប៉ោង និយាយថា​​សម្ដី​បីម៉ាត់របស់​លោក​​​​វីតាមីនសេ គឺលោក​​ផ្ដោត​ជាង​​គេខ្លាច​អ្នកនាង និងស្វាមី​មាន​រឿង​​​ចម្រូងចម្រាស់​​​បែកបាក់​​គ្នា ដោយសារតែ​អ្នកនាង និងស្វាមី​រៀប​ការ​យូរ​ឆ្នាំមកហើយ នៅតែមិន​ទាន់មាន​កូន ហើយ​អ្នកនាង​ក៏មានសុខភាព​ទន់ខ្សោយ​ផងដែរ ​ដោយ​​ឧស្សាហ៍​ឈឺមិនខុសពី​​​​​​​​​​គ្នា​​នា​ពេល​កន្លងមក។

អ្នកនាង​​ថា​រន្ធត់ចិត្ត​ណាស់ នៅពេ​ល​ដែល​ឪពុកតែង​តែ​​បារម្ភចំពោះអ្នកនាង ដោយ​​នៅតែ​​បន្ត​​និយាយមិនឈប់ថា​​​ថ្ងៃ​ក្រោយ​​អ្នកនាង​ពឹងអី បើ​​អត់​កូនអត់​ចៅ​បែបហ្នឹង អ៊ីចឹងហើយទើប​លោកមិនត្រឹមតែ​​​​ផ្ដាំ​អ្នកនាង​​​​​​អោយចេះអត់ធ្មត់ប៉ុណ្ណោះទេ តែក៏បាន​​ផ្ដាំ​ដល់ស្វាមី​របស់អ្នកនាង​​គឺលោក ឱម ពីណែល កុំអោយ​បោះបង់​​​​អ្នកនាង​​ផងដែរ។ ​

​អ្នកនាង​ប៉េង​​ប៉ោង ​បន្ត​​ថា​​សម្ដី​៣​​ម៉ាត់ដែល​​​​លោក​វីតាមីនសេ ​​​​បារម្ភ​​មុន​​​​ទទួល​មរណភាពគឺ ​ខ្លាច​អ្នកនាង​​​​​​​​​បាក់ទឹកចិត្ត​​លែង​​ប្រឡូក​សិល្បៈ ខ្លាចអ្នកនាង​​​​​​​បោះ​បង់​​ប្អូនៗពេល​មាន​​​​ប្អូនណាម្នាក់​ធ្វើខុស និង​ខ្លាច​​​​អ្នកនាង និង​ស្វាមី មានរឿង​បែក​គ្នាព្រោះតែរឿង​អត់​កូន ​​​​ដូច្នេះហើយទើបអ្នកនាង​​​​នៅតែស្រក់ទឹកភ្នែក នៅពេល​ដឹងថា​​​​លោក​ឪពុក​ទទួល​មរណភាពទាំងមិនទាន់អស់ចិត្ត ព្រោះតែ​លោក​​​​​​​​​​​​​ចង់នៅថែទាំ​កូនចៅ​អោយ​ចប់ចុង​ចប់ដើម​ជាងនេះ​។

អ្នកនាងថាខ្លួន​បាន​​​សន្យារថា​មិនអោយ​​​បំណង​​​​​៣ចុងក្រោយរបស់​​​ឪពុក​​​​​​​​​ខកបំណងនោះទេ ដោយអ្នកនាង​​​បានសន្យារថា​ទោះជាមានរឿង​​អ្វី​​កើត​ឡើង​​​ក៏ដោយ ក៏អ្នកនាង​នឹង​​ដើរតួជំនួស​​លោក​ឪពុកមើលថែ​ប្អូនៗ​អោយបានល្អ ​​​ទោះមានរឿងអ្វីកើតឡើងក៏​ដោយ​ក៏អ្នកនាង​នៅតែ​បន្ត​សិល្បៈ​​​​​ដរាប​ណា​​មានការគាំទ្រ ​​ហើយអ្នកនាងក៏ប្រកាសថា​​នឹងមិនអោយមានរឿង​បែក​បាក់ស្វាមី​​​​​​ដែលជាក្ដីបារម្ភ​ដ៏ធំរបស់​​​​លោក​​វីតាមីនសេ​​​មុន​ទទួលមរណភាព​ផងដែរ។ ​

មកទល់ពេលនេះ​​ពិធី​បុណ្យសពរបស់លោក​នាយ​​វីតាមីសេ ត្រូវបានធ្វើឡើងនៅ​​​​​​​​គេហដ្ឋាន​​ផ្ទាល់ខ្លួនស្ថិតនៅ​​​​​​​លើផ្លូវ​​​៥៩៨ ​​​​​​ម្ដុំ​ត្រឡោក​បែកភ្នំពេញ​​​ថ្មី ដោយ​​គម្រោង​តម្កល់​រហូតដល់ថ្ងៃអាទិត្យ​ទី១ មេសា វេលាម៉ោង​​​​៣​រសៀលទើបហែរ​ទៅ​​វត្ត​​មកុដបុរី ហៅវត្ត​តាំង​ក្រសាំង​ខាង​ក្រោយ​វត្តទឹក​​ថ្លា ដើម្បី​បូជា​​​នៅ​​វេលាម៉ោង​​៨យប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ