ធនាគារជាតិព្រមានចាត់វិធានការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកការប្រាក់ខ្ពស់​

ធនាគារជាតិកម្ពុជា

ធនាគារជាតិ ព្រមានចាត់វិធានការ ទៅលើ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយណា ដែលនៅតែយក ការ​ប្រា​ក់ខ្ពស់លើសពី​ច្បាប់​កំណត់ពីអតិថជន។

ធនាគារ​ជាតិធ្លាប់ប្រកាសថា​ ចាប់ពី​ថ្ងៃ​ទី១​មេសា ឆ្នាំ​២០១៧តទៅ​ គ្រឹះ​ស្ថា​ន​មី​ក្រូ​​ហិរញ្ញវត្ថុ ​ត្រូវ​អនុ​វត្ត​​​អត្រា​កា​​រ​ប្រាក់​ខ្ពស់​បំផុត​ថ្មី ត្រឹម​១៨ភាគរ​យក្នុ​​ង​​មួយ​ឆ្នាំ ។

​ប៉ុ​ន្តែ​ធនាគារជាតិនៃកម្ពុជា ឲ្យដឹងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៨ខែមិនាថា មកដល់ពេ​លនេះ ខ្លួ​​​ន​​​នូ​​វតែ​ទទួលបានព័ត៌មានថា គ្រឹះស្ថានឥណទានជន​បទមួយចំនួនតូច បា​នផ្ត​ល់ប្រា​ក់​​​​កម្ចីដល់​សាធារ​ណ​​​​ជន ដោយយកការប្រាក់ ក្នុង​​អត្រា​ការ​ប្រាក់​​ខ្ពស់លើសពីច្បាប់កំនត់ ។

ប៉ុន្តែធានាជាតិមិនបានប្រកាសថា ការបង្កើនអត្រាការខ្ពស់លើកពីច្បាប់កំណត់នោះ ប៉ុន្មានភាគ​រយពិត​ប្រា​ក​​ដ​ទេ។ VOD មិនអាចទាក់ទងអ្នកនាំពាក្យធនាគារជាតិនៃកម្ពុជា ពីលោកស្រី ជា ​សិរី ដើម្បីបញ្ជាក់ក​រណីនេះ​បានទេ ដោយទូរស័ព្ទរបស់លោកស្រីគ្មានអ្នកទទួល។

ធានាគារជាតិព្រមានថា នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់ ទៅលើគ្រឹះស្ថា​ន​មី​ក្រូ​ហិរ​ញ្ញវត្ថុណា ដែលនៅតែមិនអនុវត្តតាមសេចក្តីណែនាំ។

អ្នកស្រាវជ្រាវលើវិស័យហិរញ្ញវត្ថុ អះអាងថា គិតត្រឹមឆ្នាំ២០១៦ពលរដ្ឋជាង ២លានគ្រួសារបានជា​ប់បំ​ណុល ក្នុង​នោះ​២០ភា​គរយ​ជាប់​បំណុលលើសពី២ស្ថាប័ន ៥១ភាគរយពិបា​​ករកលុ​​យ​​ស​ង ទៅគ្រឹះស្ថាន​មី​ក្រូ​​​ហិរញ្ញ​វត្ថុ ៤៥ភាគ​រយសង​យឺត​រៀល​រាល់ខែ​ និង​១,៥ភា​​គរយ ​គ្មា​​នលទ្ធភាពសងតែម្ដង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ