សហគមន៍បារម្ភពីជីវភាពធ្លាក់ចុះពីគម្រោងទំនប់វារីអគ្គិសនីថ្មីៗតាមដងទន្លេមេគង្គ

ប្រជាសហគមន៍ដែលរស់នៅតាមដងទន្លេមេគង្គ បារម្ភថា គម្រោងសាងស​ង់ទំនប់វារី​អគ្គី​សនី​នានា​តាម​ដ​ង​ទ​​​ន្លេមេគង្គ និងជំរុញឲ្យជីវភាពពួកគេធ្កាក់ចុះ បើរដ្ឋាភិបាលមិនពិចារណាដោះស្រាយពីបញ្ហានេះ។

តំណាងបណ្តាញសហគមន៍នេសាទស្រុកសំបូរខេត្តក្រចេះ អ្នកស្រី ជិន សុគន្ធរ សង្កេតឃើញថា ក្រោ​មគ​ម្រោ​ងសាងសងទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គកន្លងមក បានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធការពារអេកូឡូ ស៊ី​ទ​ន្លេ​ ទឹក និងត្រីផងដែរ។

អ្ន​ក​បន្ថែមថា«ប៉ះពាលទី១បញ្ហាទឹក គឺធ្វើឲ្យទឹកមិនមានលំនឹងឃើញថាឡើងៗ ស្រកៗ ទី២វាប៉ះពាល់ដល់ បញ្ហាត្រី គឺត្រីហ្នឹងវាមានពងកូននៅតាមដងទន្លេមេគង្គតាមអន្លុងធំៗខាងលើ អញ្ចឹងបើយើងធ្វើទំនប់វារីអគ្គិ​​​នី​​​នៅតាមដងទន្លេហ្នឹងធ្វើឲ្យបាតបង់នូវផលត្រី ជាពិសេសសត្វផ្សោតជាសត្វកម្រ»

ចំណែកតំណាងបណ្តាញសគមន៍បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ លោក ឡុង សូចែត និយាយថា ការសា​ង​ស​ង់សងទំនប់វារីអគ្គិសនីនានាលើដងទន្លេមេគង្គនេះ វាមិនមែនប៉ះពាល់តែ​ត្រីក្នុងទន្លេមេគង្គនោះ​ទេគឺវាប៉ះ​ពាល់​​ដល់ត្រីក្នុងបឹងទន្លេសាបផងដែរ។

លោកបន្ថែមថា«ប្រជានេសានៅក្នុងបឹងទន្លេសាបក៏រងផលប៉ពាល់ពីការអភិវឌ្ឍន៍នានានៅលើទន្លេមេគង្គផង ដែរ។បើយើងគិតទៅនៅក្នុងប្រទេសកម្ពុជា ពលរដ្ឋយើងអាស្រ័យផង និងពឹងពាក់ទៅលើធនធានធម្មជាតិជា ពិសេសត្រីនៅក្នុងបឹងទន្លេសាបវាផ្តល់ផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រទេសយើង ប៉ុន្តែបើសិនអនាគត់ ទៅការអភិវឌ្ឍន៍នៅលើទន្លេមេគង្គហើយធ្វើឲ្យប៉ះពាល់ទៅដល់បឹងទន្លេសាបខ្ញុំជឿថាប្រជាជនកម្ពុជានឹងជួប ការលំបាកហើយ ព្រោះបច្ចុប្បន្នយើងឃើញហើយត្រីធម្មជាតិកំពុងស្ថិតក្នុងស្ថានភាពក្រ»

សមាជិកសហគមន៍ម្នាក់ទៀតលោក ស្រី លីបិ និយាយថា ក្រៅពីប៉ះពលរដ្ឋទៅដល់ត្រី ទំនប់វារីអគ្គិស​នី​នេះ​ក៏​បង្ករ​ផល​ប៉ះពាលដល់ការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គនោះផងដែរ ដោយសា​រ​ការ​​​​កា​​​រថយចុះកម្រិតកំពស់ទឹកមិនអាចយកមកស្រោចស្រពដំណាំផ្សេង។

លោកបន្ថែមថា«ជីវភាពដែលនៅខាងក្រោមហ្នឹងឃើញថា ជួបការលំបាកច្រើនជាពិសេសការដាំដុះដំណាំ កសិ​​​​​ម្មផ្សេងៗ មួយទៀតទិន្នផលត្រីក៏ថយចុះដែរ ដូច្នេះយើងខ្ញុំសូមអំពាវនាវទៅគណៈកម្មការទន្លេមេគង្គ ដែ​​​ប្រ​​​ទេសទាំង៤នេះ សូមឲ្យលោកមុននឹងធ្វើការអភិវឌ្ឍន៍ទៅលើដំណើរការណាមួយត្រូវយកកិច្ចការនេះទៅ​​​ពិ​​​ភាក្សារនេះ​​ឲ្យបានម៉តចត់មុខអនុវត្តផែនគម្រោងនេះ»

នាយកប្រតិបត្តិវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា NGOs Forum លោក តឹក វណ្ណារ៉ា មានប្រ​សា​សន៍ថា ការសាងស​ងទំនប់វារីអគ្គសនីតាម​ទន្លេមេគង្គនេះមិនមែ​នប៉ះពា​ល់តែប្រជា​ពលរដ្ឋ​ក្នុងប្រ​ទេស ក​ម្ពុ​​​​​ជា​​នោះទេ ប៉ុន្តែធ្វើឲ្យប៉ះពាល់ដល់ប្រជា​ពលរដ្ឋនៅបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គនោះផងដែរ។

លោ​​​កបន្តថា ថ្មីនេះអង្គសង្គមស៊ីវិល នៃបណ្តាប្រទេសនោះទាំងក៏បានពិភាក្សារពីបញ្ហាប៉ះពាល់ទំនប់វារីអគ្គិសនី តាម​​ដងទន្លេមេគង្គនេះដែរ និងដាក់សំណើរទៅទៅគណៈកម្មការទន្លេមេគង្គដែលបើកកិច្ចប្រជុំកំពូលខាងមុខ នេះផងដែរ។

លោកបន្ថែមថា«អង្គការសង្គមស៊ីវិលក្នុងប្រទេសនីមួយៗ ពួកគាត់ក៏សំណូមពរផ្សេងៗគ្នាទៅកាន់កិច្ចប្រជុំនោះ​​​​កំពូលនោះដែរ​ទាក់ទងជុំវិញការគ្រប់គ្រងធនធានទឹក ការធានានិរន្តរភាពទាក់ទងបរិស្ថាន  អេកូឡូ ស៊ី ជីវភាពរបស់ប្រជាពលរដ្ឋ និងប្រព័ន្ធកសិកម្ម រួមទាំងលំហូរនៃទន្លេដែលជាផ្នែកមួយដែលធានានូវនិរន្តរភាព ជីវភាពរស់នៅនិងជីវិតប្រជាជន៦៥លាននាក់ដែលអាស្រ័យផ្ទាល់ពីទន្លេមេគង្គ និង៣រយលាននាក់ពឹងពាក់ ដោយប្រយោល»

ក្រុមអង្គការសង្គមស៊ីវិល២៦ស្ថាប័នដែលធ្វើការពាក់ព័ន្ធអភិបាលកិច្ចទឹកនឹងដាក់សំណើរមួយទៅគណៈកម្មការទន្លេមេគង្គមានប្រទេស៤ប្រទេស ដែលគ្រោងបើកិច្ចប្រជុំកំពូលលើកទី៣នៅខេត្តសៀមខាងមុខនេះ ដើម្បី​ឲ្យ​ប្រ​ទេ​សទាំងនោះពិនិត្យឡើងវិញចំពោះគម្រោងសាងសងទំនប់វារីអគ្គិសនីថ្មីៗបន្ថែមទៀតនេះ។

បើ​​តាមសេចក្តីថ្លៃការរួមរបស់អង្គការសង្គមស៊ីវិល បច្ចុប្បន្នទំនប់វារីអគ្គិសនីដែលបានសាងសងតាមទន្លេមេ   គង្គ​មានចំនួន១១ទំនប់ ដោយក្នុងនោះ៩នៅប្រទេសឡាវ និងចំនូន២នៅប្រទេសកម្ពុជា។

ការ​សិក្សារដោយវិជ្ជាសាស្រ្តមួយដោយវិទ្យាស្ថានស្រាវាជ្រាវ និងអភិវឌ្ឍន៍នេសាទទឹកសាបឆ្នាំ២០១២បាន ប៉ា​​ន់​ប្រមាណថា ទិនផលត្រី និងសត្វនានាដ៏ទៃទៀត បានថយចុះពី១៦% ទៅ ៣០% ឬថយចុះពី ៩ម៉ឺន ៨ពាន់តោន ទៅ១៨ម៉ឺន២ពាន់តោន ប្រសិនបើសំណើរទំនប់ត្រូវបានសាងសង។ ការសិក្សារនេះ​សម្រាប់តែ​ករណី​​សំណើរគម្រោងទំនប់វារីអគ្គសនីសំបូរប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ