ថៃដោះលែងអតីតអ្នកកាសែតម្នាក់បន្ទាប់ពីអនុវត្តទោសរិះគន់ព្រះមហាក្សត្រ

 

ពន្ធនាគារបាងកករីម៉ែន នៅព្រឹកថ្ងៃចន្ទនេះ បានដោះលែង លោក សមយុទ្ធ ដែលជាអតីត​អ្នក​សារព័ត៌​មាននិងជាបណ្ណាធិការព័ត៌មានរបស់​អតីត​ទស្សនាវ​ដ្តី​ឈ្មោះសំឡេង «ថាក់ស៊ីន» ឲ្យមានសេរីភាព​ឡើង​វិញ បន្ទាប់​ពី​លោក​ត្រូវ​បាន​តុលាការ​កាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ពីបទឧក្រិដ្ឋ​ទៅលើ​ព្រះមហាក្សត្រ​និងការ​បរិហាកេរ្តិ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃនេះ។

ក្រោយចេញពីពន្ធនាគារនៅព្រឹកនេះ លោក សមយុទ្ធ ត្រូវបានដកស្រង់សម្តី ដោយបាងកកប៉ុស្តិ៍ថា លោក​​​មានការខកចិត្តបន្តិច នៅពេលដែលគាត់មិនបានឃើញប្រជាធិបតេយ្យ​ ប៉ុន្តែ​ជា​កន្លែង​គ្រប់​គ្រង​ដោយ​ ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាពនិងសណ្តាប់ធ្នាប់របស់របបយោធាទៅវិញ។

បើតាមបាងកកប៉ុស្តិ៍ លោក សមយុទ្ធ បានប្តេជ្ញាបន្ត​ការអំពាវនាវ សម្រាប់​សេរីភាព​និងយុត្តិធម៌ ហើយ​បាន​សារភាពថា លោកជួបការលំបាកនៅពេលជាប់ពន្ធនាគារ។ លោកថា ការឃុំខ្លួនលោក ​យ៉ាង​ហោច​ណាស់​ បានដាក់ប្រទេសថៃនៅថ្នាក់អន្តរជាតិ អំពីលើបញ្ហានយោបាយនិងសេរីភាព។

លោក សមយុទ្ធ ត្រូវបានឃុំខ្លួនតាំងពីខែមេសាឆ្នាំ២០១១ និងត្រូវបានចោទប្រកាន់បំពានចំណុចទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ឧក្រិដ្ឋប្រពឹត្តិ​ទៅលើ​ព្រះមហាក្សត្រ តាមរយៈ​ការចុះផ្សាយ​អត្ថបទចំនួន២​នៅក្នុងឆ្នាំ២០១០ ដែលត្រូវបានចាត់ទុកថា រិះគន់ដល់រាជវង្សព្រះមហាក្សត្រថៃ។ បើតាមបាងកកប៉ុស្តិ៍ លោក សមយុទ្ធ មិនមែនជាអ្នកសរសេរអត្ថបទទាំងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ