គ.ជ.ប ចាប់ផ្តើមចុះឈ្មោះគណបក្សនយោបាយនិងបញ្ជី​បេក្ខជន​ឈរឈ្មោះថ្ងៃនេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ចាប់ផ្តើមទទួលការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ឆ្នាំ២០១៨ ចាប់ពីថ្ងៃនេះ​រហូត​ដល់​ពាក់កណ្តាលខែឧសភា។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។

បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ គ.ជ.ប ឲ្យដឹងថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី៣០ខែមេសា ហើយបញ្ចប់នៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង៥​និង៣០​នាទី​ល្ងាច ហើយការចុះបញ្ជីគណបក្សនយោបាយនេះ ត្រូវធ្វើនៅ គ.ជ.ប។

កាលពីសប្តាហ៍មុន គណបក្សនយោបាមួយ បានប្រកាសថា ខ្លួនមិនចូលរួមក្នុងការបោះឆ្នោតនៅខែកក្ដដាខាងមុខទេ​ ដោយ​ថា​ស្ថាន​ការណ៍​​​នយោយនៅកម្ពុជាគ្មានស្ថិរភាព ហើយថា សមាសភាពចាត់តាំងរបស់ គ.ជ.ប គ្មានសុក្រិត្យភាពលំអៀងទៅ​ខាង​រដ្ឋាភិបាល។

ប៉ុន្តែ គ.ជ.ប បានច្រានចោលចំពោះ​ការ​លើក​ឡើង​ថា គ.ជ.ប បំ​ពេញ​ការ​ងារ​មិន​បាន​ត្រឹម​ត្រូវ ដោយថា ខ្លួនត្រូវ​បាន​ទទួល​ស្គាល់​ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត ជា​ពិសេស​លទ្ធផល​ការ​ងារ​របស់​ខ្លួន​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​សកល​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ កាលពី​ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ​២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ