ព្រះសង្ឃនិងកូនសិស្សនៅកំពង់ចាមពុលចង្ហាន់

ព្រះសង្ឃនិងកូនសិស្សប្រមាណជាង៣០អង្គ/នាក់នៅវត្តបារាយណ៍ខេត្តកំពង់ចាមពុលចង្ហាន់ កំពុងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុក។

ស្នងការនគរបាលខេត្តកំពង់ចាម លោក បែន រ័ត្ន ប្រាប់វីអូឌីថាកាលពីថ្ងៃចន្ទម្សិលម៉ិញ ព្រះសង្ឃចំនួន៣៧អង្គនិងកូនសិស្សចំនូន២នាក់នៅវត្តបារាយណ៍ក្នុងស្រុកស្រីសន្ធរមានអាការៈក្អូតចង្អោររាករួសដោយសារពុលចង្ហាន់។ លោកថាក្រោយមានអាការៈបែបនេះប្រជាពលរដ្ឋនិងសមត្ថកិច្ចបានបញ្ជូញព្យាបាលនៅមន្ទីពេទ្យ។ លោកបន្ថែមថាមកដល់ថ្ងៃអង្គារថ្ងៃទី៣០ សីហានេះ ព្រះសង្ឃនិងកូនសិស្សទាំងនោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកស្រីសន្ធរខេត្តកំពង់ចាមនៅឡើយ។

តែទោះយ៉ាងលោកថាបន្ទាប់ពីក្រុមគ្រូពេទ្យជួយព្យាបាល ការពុលអាហារនេះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយថារហូតមកដល់រសៀលថ្ងៃនេះព្រះសង្ឃនិងកូនសិស្សទាំងនោះបានធូរស្បើយខ្លះវិញហើយ។

លោក ប៉ែន រ័ត្ន បញ្ជាក់ថាមូលដែលព្រះសង្ឃពុលចង្ហាន់នេះដោយសារចុងភៅធ្វើចង្ហាន់នៅវត្តនោះមិនមានអនាម័យត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ