ក្រសួងផ្តល់ម៉ាស៊ីនបូមទឹក១គ្រឿងដល់កសិករដែលជួបគ្រោះរាំងស្ងួតនៅបន្ទាយមានជ័យ

ក្រសួងធនធានទឹកនិងឧតុនិយមបានផ្តល់ម៉ាស៊ីនបូមទឹកធុនមធ្យម ១គ្រឿងនិង ម៉ាស៊ូតចំនួន ២០០លីត្រ​ ដល់ប្រជាកសិករដែលរងផល់ប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៥ សីហា ឆ្នាំ ២០១៧។

មេឃុំ ណាំតៅ លោក ទន់ ថុល បានឲ្យដឹងថាកសិករនាំគ្នារៀបចំបូមទឹកពីប្រឡាយចូលក្នុងស្រែ​​ ​ក្រោយពីទទួលបានម៉ាស៊ីនបូមទឹកពីក្រសួង។ លោកបន្តថា លោកបានផ្តល់ម៉ាស៊ូតចំនួន ១០០លីត្រទៀតដើម្បីសម្រួលដល់កសិករ​ផងដែរ។

ស្រូវរបស់កសិករមួយចំនួននៅឃុំណាំតៅ ​ ត្រូវបានស្វិតងាប់ជាបន្តបន្ទាប់ក្រោយពេលជួបគ្រោះរាំងស្ងួតក្នុងអំឡុងខែសីហានេះ៕

រាយការណ៍ដោយពលរដ្ឋសារព័ត៌មានខេត្ត​បន្ទាយមានជ័យ ឈឿត សារីម

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។