សមត្ថកិច្ចចាប់ខ្លួនយុវជន២នាក់ដែលកាប់ចម្លាក់លិង្គនៅភ្នំគូលែន

អាជ្ញាធរពិនិត្យមើលកន្លែងសិវលិង្គត្រូវបានកម្ទេច។ រូបពីអាជ្ញាធរអប្សរា។

យុវជន ២នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការដោយសង្ស័យថាជាប់​ពាក់ព័ន្ធ​ការ​កាប់បំផ្លាញ​ចម្លាក់​លិង្គ ​នៅបាតស្ទឹងលិង្គមួយពាន់នៃរមណីយដ្ឋានភ្នំគូលែន។

តាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថាកាលពីថ្ងៃទី ២៨ ខែ មីនា អាជ្ញាធរខេត្ត សៀមរាបបាន​បញ្ជួន យុវជន ២នាក់ ទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតីវិធីច្បាប់ពាក់ព័ន្ធការវាយបំផ្លាញ​ចម្លាក់​សិវលិង្គ ​នៅបាតស្ទឹងលិង្គមួយពាន់ នៃរមណីយដ្ឋានភ្នំគូលែន​។

តាមការចុះផ្សាយដដែលបន្តថាជនសង្ស័យចំនួនពីររូបមានឈ្មោះ សារឿន យ៉ុត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ​មិនពិតប្រាកដ រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និងម្នាក់ទៀត​ឈ្មោះ ព្រីង ម៉ៅ ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរព្រីនរូបថត រស់នៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមការចុះផ្សាយដដែលបានបន្តថាចំណែកឯជនសង្ស័យម្នាក់ទៀតឈ្មោះ រុន រស់នៅស្រុកជាមួយគ្នា បាន​រត់​គេច​ខ្លួន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ​ដើម្បីចាប់យកទៅ​ផ្តន្ទាទោស​ ចំពោះទង្វើបំផ្លាញបេតិកភណ្ឌ សម្បត្តិ​វប្បធម៌។

តាមការចុះផ្សាយដដែលបានឲ្យដឹងថាសិវលិង្គ ដែលជនសង្ស័យបាន​លួចដាប់បំផ្លាញនៅបាត​ស្ទឹងលិង្គ​មួយពាន់​លើភ្នំគូលែន មានចំនួន៦ ក្នុងនោះសិវលិង្គចំនួន ៣ត្រូវបានជនល្មើសដាប់យកចេញ និងបានកាប់សិវលិង្គ​ចំនួន​៣ទៀត តែមិនទាន់ដាច់ចេញពីជើងទម្រនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ