រដ្ឋាភិបាលប្រាប់ពីផែនការជួយសង្គ្រោះអ្នកមានបញ្ហាសុខភាពក្នុងពិធីបុណ្យអុំទូក

ក្រសួងសុខាភិបាល ឲ្យដឹងថា គ្រូពេទ្យជាង៨០០នាក់ និងរថយន្តសង្គ្រោះបន្ទាន់ជិត៦០គ្រឿង នឹងត្រូវដា​ក់​​​​ព​​​​ង្រា​​​យតាមគោលដៅ៣៧កន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមជួយសង្គ្រោះបន្ទាន់ និងផ្តល់សេវា ឥត​​គិ​តថ្លៃ​ ដល់អ្នកមានបញ្ហាសុខភាព ដែលបានមកលេងពិធីបុណ្យអុំទូក។

ព្រះ​រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងត្រូវធ្វើឡើងនៅសប្តាហ៍នេះ ចាប់​ពីថ្ងៃ​​ទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា។

សេចក្តីជូនដំណឹងចុះថ្ងៃទី៣១ខែតុលា ក្រសួងសុខាភិបា​លលើកឡើងថា ខ្លួនបានត្រៀ​មយន្តរ​ថ​យន្ត​​គិ​លាន​សង្គ្រោះទាំងចល័ត ទាំងនៅតាមគោលដៅ សរុប៥៨គ្រឿង តាមទីតាំង៣៧កន្លែង។ ​ក្រសួ​ងថា គ្រូ​ពេទ្យចំនួន៨២០នាក់ ក៏ត្រូវដាក់ពង្រាយតាមគោលដៅនិមួយៗផងដែរ ។

សេចក្តីជូនដំណឹងដដែល ឲ្យដឹងទៀតថា ក្នុងករណី រកទីតាំងដើម្បីរកសេវាសង្គ្រោះបន្ទាន់មិនឃើញ អាច​ទាក់​ទង ទូរស័ព្ទ១១៩ ឬទំនាក់ទំនង លោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន ដែល​មា​ន​លេ​ខ ០១២ ៩១២ ១២២។

ក្រសួងសុខាភិបាល បញ្ជាក់ថា មន្ទីរពេទ្យរដ្ឋចំនួន៤ទៀត មានមន្ទីរពេទ្យកាល់ម៉ែត្រ ពេ​ទ្យ​ព្រះ​អង្គដួង ពេ​ទ្យ​​​មិត្តភាពខ្មែរ សូវៀត និងមន្ទីរពេទ្យព្រះកុសមៈ ក៏ត្រូវដាក់ពង្រាយ ឲ្យគ្រូពេ​ទ្យប្រចាំ​កា​រ​ត្រៀ​ម​ជួយ​ផ្តល់​​​​សេ​វាអំឡុងពេលជាមួយគ្នានេះដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ