ក្រសួងអំពាវនាវឲ្យពលរដ្ឋនៅខេត្តជាប់សមុទ្របង្កើនការប្រុងប្រយ័ត្នក្នុងសប្តាហ៍នេះ

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋនៅខេត្តជាប់សមុទ្រចំនួន៣បង្កើនការប្រុងប្រយ័ត្នដើម្បីជៀងវាងគ្រោះថ្នាក់ផ្សេងៗ បន្ទាប់ពីក្រសួងព្យាករឃើញថា នឹងមានភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍នេះ។

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋនៅខេត្តជាប់សមុទ្រចំនួន៣បង្កើនការប្រុងប្រយ័ត្នដើម្បីជៀងវាងគ្រោះថ្នាក់ផ្សេងៗ បន្ទាប់ពីក្រសួងព្យាករឃើញថា នឹងមានភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ក្រសួងធនធានទឹកនិងឧតុនិយមឲ្យដឹងថា តាមការព្យាករខេត្តជាប់សមុទ្រចំនួន៣មាន ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ នឹងមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ ខែវិច្ឆិកា ហើយថា នៅលើផ្ទៃសមុទ្រនឹងមានភ្លៀងធ្លាក់លាយឡំខ្យល់បក់បោកខ្លាំងផងដែរ។

ក្រសួងឲ្យដឹងទៀតថា ក្នុងសប្តាហ៍នេះក៏មានភ្លៀងធ្លាក់នៅតាមបណ្តាខេត្តមួយចំនួនទៀតដែរ ជាពិសេសខេត្តនៅតំបន់ទំនាបកណ្តាលជាប់ប្រទេសវៀតណាម ខណៈនៅរាជធានីភ្នំពេញនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងមានខ្យល់បក់បោកខ្លាំងនៅពេលយប់ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤វិចិ្ឆកា៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។