ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ២០១១ គេហទំព័រ vodhotnews.com បានត្រូវបង្កើតឡើងដើម្បីបំពេញនូវតម្រូវការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។ គេហទំព័រនេះ បានផ្តល់ព័ត៌មានគ្រប់ទិដ្ឋភាព និងគ្រប់ទំរង់ជូនប្រជាពលរដ្ឋក្នុងនោះរួមមាន ការផ្តល់ជូននូវព័ត៌មានទាន់ហេតុការណ៍ជាតិសំខាន់ៗដែលកើតឡើងស្ទើរតែរាល់វិនាទី ព័ត៌មានអន្តរជាតិ ព័ត៌មានអំពីសិល្បៈ កីឡាជាតិ និងអន្តរជាតិ សេដ្ឋកិច្ច វិទ្យាសាស្ត្រ។ល។ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង និងផ្តល់ភាពងាយស្រួលដល់អ្នកទស្សនា គេហទំព័រ vodhotnews.com ត្រូវបានកែសម្រួលក្នុងខែមករា ឆ្នាំ២០១៦ ដែលមានភាពទាក់ទាញ និងងាយស្រួលអានជាងមុន។

ផ្សព្វផ្សាយពាណិជ្ជកម្ម ជាមួយគេហទំព័រយើងខ្ញុំគឺ ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនលោកអ្នក គាំទ្រសិទ្ធិទទួលបានព័ត៌មាន សិទ្ធិមនុស្ស ចូលរួមចំណែកពង្រឹងសីលធម៌ ព្រមទាំងការអភិវឌ្ឍសង្គម និងពង្រីកចំណេះដឹងតាមរយៈកម្មវិធីផ្សេងៗ និងព័ត៌មានទាន់ហេតុការណ៍។

ក្រមសីលធម៌ក្នុងការសហការផ្សព្វផ្សាយពាណិជ្ជកម្ម

  • យើងខ្ញុំមិនទទួលផ្សព្វផ្សាយកម្មវិធីឬផលិតផលអំពី៖ បារី ថ្នាំជក់ គ្រឿងញៀន ស្រាឬគ្រឿងស្រវឹង និងសព្វាវុធ។
  • យើងខ្ញុំមិនទទួលផ្សព្វផ្សាយកម្មវិធីជ្រើសរើសពលករទៅបម្រើការងារនៅក្រៅប្រទេស កម្មវិធីអាហារបំប៉ន ឬអាហារសុខភាព ដែលមិនទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។
  • យើងខ្ញុំមិនទទួលផ្សព្វផ្សាយកម្មវិធីដែលធ្វើអោយប៉ះពាល់អវិជ្ជមានដល់ផលប្រយោជន៍សាធារណជន។
  • យើងខ្ញុំមិនទទួលផ្សព្វផ្សាយកម្មវិធី រូបភាពដែលធ្វើឲ្យប៉ះពាល់ដល់ ឬជំរុញឲ្យមានការរើសអើងប្រឆាំងជនជាតិ ពូជសាសន៍ សាសនា ជនពិការ យែនឌ័រ អាយុ ឬភេទ។

Create new Ad

Choose Billing model and Limit display

Ad Preview