រូបភាព៖ ទិដ្ឋភាពគណបក្សប្រជាជនប្រារព្ធខួប៧មករាឆ្នាំ២០១៩

សមាជិកគណបក្សប្រជាជានកម្ពុជាជាច្រើនពាន់នាក់ ត្រូវបានគេសង្កេតឃើញថា មាន​វត្តមាន​នៅ​ក្នុង​ពិធីប្រារព្ធខួប៧មករា ខួបលើកទី៤០ឆ្នាំ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។

លោក Honda ចាប់ផ្តើមដឹកនាំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជា

កីឡាករជម្រើសជាតិជប៉ុនលោក Keisuke Honda ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្តើមដឹកនាំហ្វឹកហាត់ថ្ងៃដំបូងនៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ប្រេងសាំងកាន់តែឡើងថ្លៃ ខណៈស្ថានការណ៍​នយោបាយ​មិនច្បាស់​លាស់

តម្លៃប្រេងឥន្ធនៈ រួមមានប្រេងសំាង និងម៉ាស៊ូត ​នៅកម្ពុជា បានហក់ឡើងថ្លៃខ្ពស់​ជាបន្ត​បន្ទាប់ នៅរយៈពេល​ ៣ខែចុងឆ្នាំ២០១៧នេះ ​ចំ​ពេល​ដែល​​ស្ថានភាព​នយោបាយ​កម្ពុជា​មិន​ច្បាស់​លាស់។

សាច់ញាតិនៅតែ​ចង់ដឹងពីមូលហេតុ​ស្លាប់នៅ​កោះពេជ្រ​ តែថាមិនរំពឹង​បានយុត្តិធម៌

ក្រុមគ្រួសារ​សាច់ញាតិ នៃ​សមាជិក​ដែល​បាន​ស្លាប់​នៅលើស្ពាន​កោះពេជ្រ កណ្តាលរាជធានីភ្នំពេញ​ នៅតែ​ចង់ដឹង​ពីមូលហេតុ​ពិត​នៃការស្លាប់បាត់បង់ជីវិត​ មនុស្សជាង៣០០នាក់ កាលពី៧ឆ្នាំមុន ដោយថា ពួកគេ មិនរំពឹងនិងទទួល​បានយុត្តិធម៌នោះទេ​ ខណៈអាជ្ញាធរ ពុំមានការ​ស៊ើប​អង្តេតអ្វីទៀតឡើយ។

តុលាការឲ្យបន្តឃុំខ្លួនបណ្ណោះអាសន្នអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប

តុលាការបានសម្រេចឲ្យឃុំខ្លួនបណ្ណោះអាសន្នអតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរីពីររូប នៅស្នងការនគរបាលរាជធានីភ្នំពេញបន្តទៀត ដើម្បីរង់ចាំសាកសួរនៅថ្ងៃស្អែក។