លោក គង់ គាំ លាលែងពីតួនាទីជាឧត្ដមទីប្រឹក្សាបក្សភ្លើងទៀន ក្រោយបក្សកាន់អំណាចរឹបអូសដីនិងផ្ទះ

លោក គង់ គាំ សម្រេចលាលែងពីតួនាទីនិងសកម្មភាពជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយគណបក្សកាន់អំណាចបានរឹបអូសដី និងផ្ទះ កាលពីពេលថ្មីៗនេះ។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

អាមេរិកផ្ដល់ពានរង្វាន់សិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ ក្នុងពេលកញ្ញាកំពុងជាប់ពន្ធនាគារ

ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រកាសផ្ដល់ពានអ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ ដល់ថ្នាក់​ដឹក​នាំ​សហជីព​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ខណៈកញ្ញាកំពុងជាប់ពន្ធនាគារព្រៃស។

កញ្ញា សេង ធារី ឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នឹង​ពន្លឿន​នីតិវិធី​សវនាការ​លើ​សំណុំ​រឿង​កញ្ញា​ ​សេង​ ​ធារី​

មន្ត្រីជាន់ខ្ពស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ  អះអាងថា នឹងពន្លឿននីតិវិធីបើកសវនាការលើសំណុំរឿង​កញ្ញា សេង ធារី  ខណៈមេធាវីបញ្ជាក់ថា កូនក្ដីរបស់ខ្លួនបានប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចតុលាការជាន់ទាបដែលបានកាត់ទោសឱ្យកញ្ញាជាប់ពន្ធនាគារ៦ឆ្នាំរួចហើយ។

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) ឆ្នាំ២០២២ ត្រូវបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាទី ១៥០ ក្នុងចំណោម ១៨០ ប្រទេស។ (ហ្វេសប៊ុក អង្គការតម្លាភាពកម្ពុជា)

ក្នុង​តំបន់​អាស៊ាន​​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កម្រិត​អំពើ​ពុក​​រលួយ​អាក្រក់​ជាង​គេ​បន្ទាប់​ពី​​មីយ៉ាន់ម៉ា​​​

អង្គការតម្លាភាពអន្តរជាតិ(Transparency International)បានផ្តល់ចំណាត់ថ្នាក់អំពើពុករលួយកម្ពុជាឆ្នាំ២០២២ ស្ថិតនៅក្នុងលេខរៀង១៥០ ក្នុងចំណោម១៨០ប្រទេស ដែលចំណាត់ថ្នាក់នេះបង្ហាញថា ​កម្ពុជានៅតែមានអំពើពុករលួយអាក្រក់ជាងគេ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

មន្ទីរ​ព័ត៌មាន​ខេត្ត​ឧត្ដរមានជ័យ​ព្រមាន​មិន​ទទួល​ស្គាល់​អ្នក​សារ​ព័ត៌មាន​ដែល​មិន​បាន​ចុះ​ឈ្មោះ​និង​បង្ហាញ​មុខ​នៅ​មន្ទីរ​

មន្ទីរព័ត៌មានខេត្តឧត្ដរមានជ័យ ជំរុញឱ្យអ្នកសារព័ត៌មានដែលកំពុងបំពេញការងាររបស់ខ្លួនទៅចុះឈ្មោះ និងបង្ហាញមុខ នៅការិយាល័យព័ត៌មាន និងសោតទស្សន៍នៅមន្ទីរព័ត៌មានខេត្តនេះ​តាមការកំណត់ ​ ហើយបើខកខានខាងមន្ទីរនឹងមិនទទួលស្គាល់ពួកគេ​អំឡុងពេលចុះយកព័ត៌មានឡើយ។

រថយន្តមន្ទីរពេទ្យចាកចេញពីមន្ទីរពេទ្យខ្មែរ-សូវៀត ទៅបំពេញការងារផ្សេងតាមគោលដៅកំណត់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

ក្រសួងស្នើអាជ្ញាធរចាត់វិធានការលើរថយន្តគិលានសង្គ្រោះខុសច្បាប់ដែលរង់ចាំដឹកអ្នករងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍

ក្រសួងសុខាភិបាល ស្នើអាជ្ញាធរចាត់វិធានការ​ចំពោះរថយន្ដ​គិលាន​សង្គ្រោះ ដែល​គ្មាន​ជំនាញបច្ចេក​ទេស និងគ្មានការអនុញ្ញាតពីក្រសួង ដែលកំពុងឈរជើងនៅតាមដងផ្លូវសាធារណៈ រង់​ចាំដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។ .

សហជីពថាកម្មករនឹងប្រឈមអត់ការងារធ្វើ បើប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ត្រូវកាត់ផ្ដាច់

សហជីព​មួយចំ​នួនលើក​ឡើង​ថា កម្មក​រ​នឹង​ប្រឈមការ​បាត់ប​ង់​ការ​ងារ​ បើសិន​ប្រព័ន្ធអនុ​គ្រោះ​ពន្ធ GSP របស់អាមេរិក និងប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់​លើកលែង​តែ​អាវុធ ឬ EBA របស់សហភាពអឺរ៉ុប ត្រូវ​​​ដក​ចេញ​ពីកម្ពុជា ខណៈបច្ចុប្បន្ន​នេះ មាន​រោងចក្រ​មួយ​ចំនួនបាន​បិទ​ទ្វារ និង​ព្យួរការងារកម្មករ​​ ដោយសារតែគ្មានការបញ្ជាទិញ។

វាគ្មិនមកស្ថាប័នពាក់ព័ន្ធ និងតំណាងសហគមន៍ជនជាតិដើមភាគតិច ចូលរួមក្នុងវេទិកាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពី «បញ្ហា និងការប្រឈមរបស់ស្ត្រីជនជាតិដើមភាគតិចលើការអនុវត្តច្បាប់ និង សេចក្ដីព្រាងច្បាប់ថ្មីរពីរ ច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ» នៅរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ជនជាតិដើមភាគតិច ស្នើតំណាងរាស្ត្រនិងក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ទៅតុលាការទម្លាក់ចោលបទចោទ និងដោះស្រាយវិវាទដីធ្លី

ជនជាតិដើមភាគតិច មកពីបណ្តា​ខេត្ត​មួយ​ចំនួន ស្នើ​តំណាង​រាស្ត្រ និង​ក្រសួង​ពាក់​ព័ន្ធ ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ឱ្យទម្លាក់ចោលបទចោទប្រកាន់ទៅលើពួកគេ​ និង​ចុះ​បញ្ជី​ដីធ្លី​ឱ្យ​ពួកគាត់ឱ្យ​បាន​ឆាប់ បើ​មិន​ដូច្នេះ​ទេ កូនចៅ​ជំនាន់​ក្រោយ​ពួក​គេ​នឹង​គ្មាន​ដីសម្រាប់​រស់នៅ។

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្ស គ.២៧ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ុន ម៉ាណែត ធ្លាប់ប្រាប់លោក ថាច់ សេដ្ឋា ឱ្យបញ្ឈប់ការជេរប្រមាថនិងលាបពណ៌លើបក្សកាន់អំណាច

កូនប្រុសច្បងរបស់លោក ហ៊ុន សែន បានទម្លាយថា លោកធ្លាប់បានប្រាប់ទៅអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យណែនាំសកម្មជនរបស់ខ្លួនបញ្ឈប់វប្បធម៌សាបព្រោះនយោបាយជេរប្រមាថ និងលាបពណ៌មកលើ​គណបក្សប្រជាជនកម្ពុជាបន្តទៀត។

សាលាក្រុងប៉ោយប៉ែត។ (ហ្វេសប៊ុក៖ រដ្ឋបាលក្រុងប៉ោយប៉ែត)

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​លុប​ចោល​លិខិត​ទទួល​ស្គាល់​កម្ម​សិទ្ធិ​ដីធ្លី​នៅ​ទីតាំង​​ផ្តល់​ជូន​ពលរដ្ឋ​ប៉ះពាល់​​ផ្លូវ​រថភ្លើង​

រដ្ឋ​បាលក្រុងប៉ោយប៉ែត បានបញ្ចប់សេចក្ដីសម្រេចរបស់អាជ្ញាធរមូលដ្ឋាន​​ដែលចេញបណ្ណ កម្មសិទ្ធិដីធ្លីដល់ពលរដ្ឋដែលរស់នៅទីលានសួរច្បារ និងដីអណ្ដូងស្នប់ នៅទីតាំងដីលំនៅឋានសម្រាប់ដោះស្រាយជូន​ពលរដ្ឋមកពីតំបន់ប៉ះពាល់ផ្លូវរថភ្លើង ដែលមានលក្ខណៈជាប្រព័ន្ធ។