បក្សប្រឆាំងចាត់ទុក​ចំណាត់ការដាក់លោក កឹម សុខា ក្រោមការតាមដានរំលោភរដ្ឋធ​ម្មនុញ្ញ

ក្រុម​តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបាន​​ចាត់ទុក​ការដាក់​លោក កឹម សុខា ប្រធានស្តីគណបក្ស​ឲ្យ​ស្ថិតនៅក្រោមការតាមដានរបស់តុលាការ​ ជា​ការរំលោភលើរដ្ឋមធម្មនុញ្ញ។​ក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១៤ ខែកក្កដានេះ ក្រុមសមាជិកសភា​បក្ស​សង្រ្គោះជាតិយល់ថា​ការសម្រេចរបស់តុលាការ​​ជាការរំលោភសិទ្ធិសេរីភាព​របស់អ្នកតំណាងរាស្រ្ត​និង​ជាការរំ​លោភម្តងទៀតលើ​មាត្រា៨០នៃ​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា។​ តំណាងរាស្រ្ត​ចាត់ទុក​ទង្វើលើលោក កឹម សុខា ជារឿងនយោបាយ។​

រដ្ឋាភិបាល​​បង្កើត​នាយក​ដ្ឋាន​សម្បទានដី​សង្គមកិច្ច​

ដ្ឋាភិបាល​​បាន​ចេញអនុក្រឹត្យមួយសម្រេច​បង្កើត​នាយក​ដ្ឋាន​សម្បទានដី​សង្គមកិច្ច ​ដើម្បី​ពង្រឹងការ​ងារ​ចែកដីជូនប្រជា​ពលរដ្ឋ​។ក្នុងអនុក្រឹត្យចុះថ្ងៃទី​៨ខែមិថុនា រដ្ឋាភិបាលបញ្ជាក់ថា​នាយកដ្ឋាននេះ​ស្ថិត​នៅ​ចំណុះអគ្គនាយក​ដ្ឋានលំនៅ​ឋា​ននៃក្រសួងដែនដីនគរូបនីយកម្ម។

តំណាងរាស្រ្ត​បក្សប្រឆាំង​បារម្ភថាការស៊ើបអង្កេត​ឃាតកម្មលើលោក កែម ឡី មិន​អាច​ទុកចិត្ត​បាន

ក្រុមសមាជិក​សភាគណបក្ស​សង្រ្គោះជាតិបាន​​អំពាវនាវ​ឲ្យ​​មាន​អ្នកឯកទេសជំនាញត្រឹមត្រូវនិង​ឯករាជ្យ​ ស៊ើបអង្កេត​លើករណីបាញ់សម្លាប់​លោកបណ្ឌិត កែម ឡី ដោយ​បានរិះគន់អាជ្ញាធររបស់រដ្ឋាភិបាល​ថាមិនបានស៊ើបអង្កេត​ឲ្យ​បានត្រឹមត្រូវនូវករណីឃាតកម្មមួយចំនួន​​កាលពីអតីតកាល។​អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាល​ពីថ្ងៃអាទិត្យសប្តាហ៍មុន នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។

តុលាការ​នឹងបន្ត​សាកសួរ​ជនសង្ស័យសម្លាប់លោក កែម ឡី នៅថ្ងៃ​ស្អែកទៀត

ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបាន​ឲ្យ​ដឹង​ថា​តុលាការ​នឹង​បន្ត​សាកសួរ​​បុរសម្នាក់​ដែលត្រូវសមត្ថ​កិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី នៅថ្ងៃ​ស្អែក​បន្ត​ទៀត​។អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យ នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ភ្លាមៗ ខ្មាន់កាំភ្លើងម្នាក់ ឈ្មោះ អឿត អាង​ ត្រូវបានសមត្ថកិច្ចតាមចាប់និងចាប់ខ្លួនបាន។

នាយករដ្ឋមន្រ្តីបញ្ជាឲ្យ​បើកយុទ្ធនាការទ្រង់ទ្រាយធំពង្រឹងសន្តិសុខ​ ក្រោយមានការបាញ់សម្លាប់លោក កែម ឡី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានចេញបញ្ជា​ឲ្យ​កងកម្លាំងមានសមត្ថកិច្ច​បើកយុទ្ធនាការទ្រង់ទ្រាយធំមួយក្នុងការពង្រឹង​សន្តិសុខ​ឡើងវិញ ដោយ​លោក​ចាត់ទុក​ការ​បាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី ជា​ករណី”ឃោរឃៅព្រៃផ្សៃ”មួយ។​លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យនៅម៉ាត​លក់ទំនិញមួយក្បែរស្តុបបូកគោ។

លោក​ ហ៊ុន សែន ចាត់​ទុក​ការសម្លាប់លោក កែម ឡី ជា”ការផ្ចាញ់ផ្ចាលមួយ”ដល់រដ្ឋាភិបាល

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ​ចាត់ទុក​ការ​ធ្វើឃាត​អ្នកវិភាគសង្គម​និង​អ្នក​ស្រាវជ្រាវ​សង្គម លោក កែម ឡី ធ្វើឲ្យ​ប៉ះពាល់ដល់មុខ​មាត់​រដ្ឋាភិបាលនិង​ថានេះជា​”ការផ្ចាញ់ផ្ចាល”មួយដល់​រដ្ឋាភិបាល​។​លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យនៅម៉ាត​លក់ទំនិញមួយក្បែរស្តុបបូកគោ។

នាយករដ្ឋមន្រ្តី​បញ្ជាឲ្យ​សមត្ថកិច្ច​ចាត់វិធា​ន​ការម៉ឹងម៉ាត់ចំពោះការបាញ់សម្លាប់លោក កែម ឡី​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃអាទិត្យនេះ បាន​ចូលរួមរំលែកទុក្ខដល់ស​ពលោក កែម ឡី អ្នកវិភាគសង្គម ដែល​ត្រូវបានបាញ់សម្លាប់​កាលពីព្រឹ​កមិញ​។​លោកបណ្ឌិត កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យត្រូវបានខ្មា​ន់កំាភ្លើងបាញ់​សម្លាប់នៅ​ម៉ោ​ងប្រមាណ៩ព្រឹកថ្ងៃអាទិត្យនេះនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។

សាកសពរបស់លោក កែម ឡី ត្រូវបញ្ជូនទៅវត្តចាស់នៅ​សង្កាត់ជ្រោយចង្វារ

សាកសពរបស់លោក កែម ឡី នៅម៉ោង២និង៣០នាទីសៀលនេះ ត្រូវបានបញ្ជូន​ចេញពីម៉ាត​នៅស្តុ​ប​បូ​ក​គោ កន្លែងដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាល​ពីព្រឹកម៉ោង៩នេះ។សាកស​ពត្រូវបានដឹកចេញតាមរយៈរថយន្តឡិចស៊ីសពណ៌សរបស់​លោក​ ដែលចត​នៅមុខ​ម៉ាត​ល​ក់​ទំនិញនោះ។ ក្រុមគ្រួសារអះអាងថា​ការដឹកនាំទៅវត្តចាស់នេះ ដោយ​សារ​ផ្ទះរបស់​លោក​ដែល​ស្ថិ​តនៅខាងត្បូង​ផ្សារ​បឹងកេងកង ពិបាករៀបចំពិធីសព។

លោក កែម ឡី៖ “នៅពេលយើងវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ”

លោកបណ្ឌិត កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យត្រូវបានខ្មាន់​កំាភ្លើងបាញ់សម្លាប់​នៅម៉ោ​ង​ប្រ​មា​​ណ​​៩​ព្រឹកថ្ងៃ​អាទិត្យនេះនៅ​ម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ភរិយារបស់​លោ​ក កែម ឡី អ្នកស្រី ប៊ូ រច​នា​ បានអះអាងថាករណីបាញ់សម្លាប់ប្តីរបស់អ្នកស្រី ជារឿងនយោបាយ ដោយច្រាន​ចោលការ​លើកឡើ​ង​ពី​រឿ​ងជំ​ពាក់លុយគេ។
All articles loaded
No more articles to load