បទ​​យក​ការណ៍​៖​ ពលរដ្ឋ​​នៅ​​តំបន់​​កួរ​ស្រូវ​ ចង់​ឱ្យ​​មាន​​ប្រព័ន្ធ​​រំដោះ​​ទឹក​​បញ្ចៀស​​ការ​​ជន់​​លិច​​ដូច​​ឆ្នាំ​នេះ​

​ពលរដ្ឋ​រស់នៅ​តំបន់​រង្វង់​មូល​កួរស្រូវ​ បាន​វិល​ត្រលប់​ទៅផ្ទះនិង​កន្លែង​រកស៊ី​របស់​ខ្លួន​វិញ​ជា​បណ្ដើរ​ៗ បន្ទាប់ពី​ទឹកជំនន់​ដែល​ហូរចេញ​ពី​ស្ទឹង​ព្រែកត្នោត​បាន​ស្រក​ចុះ។ បន្ទាប់ពី​ត្រលប់​មកវិញ ពួក​គាត់​បាន​រៀបរាប់​ពី​ទំហំ​នៃ​ការខូចខាត​នៅផ្ទះ​របស់​គា​ត់​រៀង​ៗខ្លួន និង​ថា​ មិន​ចង់​ឃើញ​មាន​គ្រោះ​ទឹកជំនន់​បែបនេះ​នៅ​ឆ្នាំ​ក្រោយ​ៗទៀត​នោះ​ទេ។

រដ្ឋ​មន្ត្រី​​អប់រំ​ ជំរុញ​​សាលា​​ទាំង​អស់​រក្សា​​វិធានការ​​ការពារ​​ជំងឺ​​កូ​វីដ​-១៩​ឱ្យ​​មាន​​​ប្រសិទ្ធ​ភាព​

​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និងកីឡា បង្ហាញ​ការ​ព្រួយបារម្ភនិង​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ រួមនឹង​គណៈ​គ្រប់គ្រង​សាលា​ទាំងអស់ដែល​បើក​ឡើងវិញ​នៅក្នុង​ដំណាក់កាល​ទី៣ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ត្រូវ​ពង្រឹង​ការ​ត្រួតពិនិត្យនិង​ការពារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ឱ្យ​មាន​ប្រសិទ្ធភាព។

សង្គម​​ស៊ីវិល​​ថា​ គម្រោង​​អភិបាល​កិច្ច​​មូលដ្ឋាន​​ដែល​​ធ្វើ​​រួម​​ជាមួយ​​រដ្ឋា​ភិបាល​​នឹង​​ធ្វើ​​ឱ្យ​​សេវា​​សង្គម​​កាន់​តែ​​ល្អ​​

សង្គម​ស៊ីវិលបាន​បង្ហាញ​គំនិត​វិជ្ជមាន​ថា គម្រោង​អភិវឌ្ឍន៍​គណនេយ្យ​ភាព​សង្គម​នៅ​ថ្នាក់​មូលដ្ឋាន នឹងអាច​ផ្លាស់ប្ដូរ​របៀបធ្វើការ​ងារ​របស់​មន្ត្រី ជួយ​ឱ្យ​ពលរដ្ឋ​មាន​ភាព​ក្លាហាន​កាន់តែ​ច្រើន​ក្នុង​ការចូលរួម​សម្រេចចិត្ត និង​ធ្វើ​ឱ្យ​សេវា​សង្គម​កាន់តែ​ល្អ​ប្រសើរ។

សមាគម​​មនុស្ស​ចាស់​​ចង់​ឱ្យ​​រដ្ឋ​​ផ្ដល់​​បណ្ណ​​សមធម៌​​ដល់​​ពលរដ្ឋ​​គ្រប់​រូប​​នៅ​ពេល​​ឈាន​​ចូល​​ដល់​​វ័យ​៦០​ឆ្នាំ​​

សមាគមនិង​បណ្ដាញ​មនុស្សចាស់​កម្ពុជា ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ផ្ដល់​ជូន​បណ្ណ​សមធម៌​ដល់​ពលរដ្ឋ​គ្រប់រូប ​នៅពេល​ពួក​គេ​ឈាន​ចូល​ដល់​វ័យចាស់ឬ៦០ឆ្នាំ ដោយ​ថា ដើម្បី​ជួយ​សម្រួល​បន្ទុកនិង​អាច​ឱ្យ​ពួក​គាត់​មានទំនុក​ចិត្ត​នៅពេល​មាន​ជំងឺ​ឈឺ​ថ្កាត់​ផ្សេង​ៗ។

បទ​សម្ភាសន៍​៖​ គោលដៅ​៧​ពាន់​ថ្ងៃ​ ការ​ពន្យល់​ពី​សន្ធិ​សញ្ញា​សន្ដិភាព​ក្រុង​ប៉ារីស

មានសាវតារចេញពីសកម្មជនសិទ្ធិមនុស្ស លោក ស្រ៊ន យល់ថា មានតែការពន្យល់ពលរដ្ឋឱ្យដឹងពីច្បាប់និងឫសគល់នៃច្បាប់បច្ចុប្បន្ននោះទេ ទើបអាចឱ្យប្រជាពលរដ្ឋខ្មែរក្លាយជាពលរដ្ឋដ៏រឹងមាំបាន។

បទ​សម្ភាសន៍​៖​ រដ្ឋា​ភិបាល​​គួរ​​ដល់​ពេល​​គិតគូរ​​ពី​​ការ​គ្រប់គ្រង​​ទឹក​​ឱ្យ​​មាន​​ប្រសិទ្ធ​ភាព​​

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារតែ​មានការ​ប្រែប្រួល​អាកាសធាតុ​ផង​នោះ​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ជួបប្រទះ​គ្រោះ​រាំងស្ងួត​នៅ​រដូវប្រាំងនិង​ទឹកជំនន់​នារ​ដូវ​វស្សា។

បទ​សម្ភាសន៍​៖​ ការ​​កត់​សម្គាល់​​ពី​​ស្ថានភាព​​ផ្លូវ​ចិត្ត​ និង​​ដំណោះ​ស្រាយ​​ពេល​​មាន​​បញ្ហា​

​នា​ថ្ងៃទី១០ ខែតុលា​នេះ​ ជា​ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក។ បញ្ហា​ផ្លូវចិត្ត​ដែល​ពីមុន​មិនសូវ​មាន​គេ​ចាប់អារម្មណ៍​នោះ នៅពេល​នេះ​ហាក់​មានការ​ជជែក​ច្រើន។

បទ​យកការណ៍៖ ការ​តស៊ូ​ជម្នះ​ឧបសគ្គ​របស់​ស្ត្រី​ពិការ៣នាក់ ត្រូវ​បាន​ផលិត​ជា​វីដេអូ​ដើម្បី​ជំរុញ​ការ​គិត​វិជ្ជមាន

​«គ្មានអ្វី​ដែល​អាចម​ករាំងស្ទះ​ភាព​ជោគជ័យ​ពី​គោលដៅ​និង​ក្ដី​ស្រ​មៃរបស់​យើង​បាន​នោះ​ទេ បើ​យើង​ពិតជា​មានការ​តស៊ូ​ការ​ប្រឹងប្រែង​ប្រកបដោយ​ភាព​ឆ្លាត​វ័យនិង​ស្គាល់​ពី​តម្លៃ​នៃ​ជីវិត​របស់​ខ្លួនឯង​ច្បាស់។ គួរ​ចាំ​ថា​ មានតែ​អ្នក​ទេ​ដែល​អាច​គូសវាស​ផ្លូវ​ដើរ​សម្រាប់​ឆាកជីវិត​របស់​អ្នក​ឱ្យ​ល្អ​ស្អាត​បាន​ តាមតែ​អ្វី​ដែល​អ្នក​ប៉ងប្រាថ្នា​ចង់បាន»

បទ​សម្ភាសន៍​៖​ ដំណើរ​​កម្សាន្ត​​វប្បធម៌​​ចង់​​ឱ្យ​សាធារណជន​​ស្គាល់​​ពី​​គុន​​ខ្មែរ​និង​​វប្បធម៌​​ក្នុង​​ពេល​​តែ​មួយ​​

សភា​គុណ​ល្បុ​កតោ​កម្ពុជា គ្រោង​រៀបចំ​កម្មវិធី​ដំណើរ​កម្សាន្ត​វប្បធម៌​ចំនួន៣ថ្ងៃ​ ទៅកាន់​ខេត្តសៀមរាបនិង​ព្រះវិហារ។

បទសម្ភាសន៍៖ រដ្ឋាភិបាលគួរអត់ធ្មត់ចំពោះយុវជនឱ្យបានច្រើន

យុវជនគឺជាមនុស្សដែលស្ថិតក្នុងវ័យ១៥ដល់៣០ឆ្នាំ ជាវ័យដែលពេញកម្លាំង ប្រាជ្ញាស្មារតី និងការចូលរួមក្នុងសង្គម។