បទសម្ភាសន៍៖ ការ​រំលូត​កូន​ដោយ​សុវត្ថិភាព

ក្នុង​ច្បាប់​កម្ពុជា​ ផ្ទៃពោះ​ដែល​មាន​អាយុ​មិន​លើស​ពី១២សប្ដាហ៍​ គឺ​អនុញ្ញាត​ឱ្យធ្វើ​ការ​រំលូត​បាន។ ចង់​ដឹង​ថា​តើ​ការ​រំលូត​មាន​គ្រោះថ្នាក់​យ៉ាងណា ហើយ​ការ​រំលូត​ដែល​សុវត្ថិភាព​មាន​លក្ខ​ខណ្ឌបែប​ណា​នោះ​ សូម​ទស្សនា​បទសម្ភាសន៍​រវាង​អ្នកយកព័ត៌មានVOD លោក ហ៊ុន សិរី​វឌ្ឍន៍ ជាមួយ​ប្រធាន​គ្លីនិក​សុខភាព​រ៉ា​ក់ (RHAC​) អ្នកស្រី​វេជ្ជបណ្ឌិត ​ពឹង ជុតិ​ម៉ា។

របាយ​ការណ៍​​អះ​អាង​​ថា​ កម្មករ​កម្មការិនី​​ជួប​​ការ​​លំបាក​​ខ្លាំង​​ក្នុង​​ការ​​សង​បំណុល​​មីក្រូ​ហិរញ្ញ​វត្ថុ​​

កម្មករ-កម្មការិនី​រោងចក្រ​កាត់ដេរ​រាប់​ម៉ឺន​នាក់​ដែល​ប្រឈម​នឹង​ការ​កាត់​ប្រាក់ឈ្នួល និង​ម៉ោង​ការងារ​ចំ​ពេល​មានការ​រីក​រាលដាល​វីរុស​កូ​រ៉ូ​ណា និង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នោះ នឹង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​សងបំណុល​មីក្រូហិរញ្ញវត្ថុ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ក្រុម​សង្គម​ស៊ីវិល។

បទ​​យក​ការណ៍​៖​ បណ្ឌិត​ ពៅ​ សាវ​រស​ ធន​ធាន​​ដ៏​​កម្រ​​បំផុត​​ផ្នែក​​ភាសា​ និង​​សិលា​ចារឹក​​របស់​​ជន​ជាតិ​​ខ្មែរ​​

បណ្ឌិត ពៅ សាវរស ជាស្រ្តីខ្មែរដំបូងបំផុតដែលបានទៅសិក្សាភាសាវិទ្យានៅបស្ចឹមប្រទេស។ បើនិយាយពីឈ្មោះរបស់គាត់មិនត្រូវបានក្មេងៗសម័យបច្ចុប្បន្នបានដឹងឮច្រើននោះឡើយ តែសម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងសិលាចារឹក ជាពិសេសសាស្ត្រាចារ្យបរទេសជាច្រើនបានទទួលស្គាល់ពីសមត្ថភាពដ៏ខ្លាំងក្លារបស់ស្ត្រីជនជាតិខ្មែរម្នាក់នេះ។

បទ​​យក​ការណ៍​៖ ក្រសួង​​អប់រំ​​រៀប​ចំ​​មជ្ឈ​មណ្ឌល​​អប់រំ​​ឌីជីថល ​ដើម្បី​​ពង្រឹង​គុណ​ភាព​​តាម​​អន​​ឡាញ​​

«ស្ថានភាព​កូ​វី​ដនេះ​បាន​បង្ខំ​ឱ្យ​យើង​ធ្វើ១០ឆ្នាំមុន​អ្វី​ដែល​យើង​អាច​ធ្វើ​បាន» នេះ​ជា​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ លោក ហង់ ជួន​ណា​រ៉ុន ក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល​អាគារ «មជ្ឈមណ្ឌល​សម្រាប់​ការអប់រំ​ឌីជីថល និង​ការអប់រំ​ពី​ចម្ងាយ» កាលពី​ព្រឹក​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ។

កម្ពុជា​​រក​​ឃើញ​​មនុស្ស​ម្នាក់​​ទៀត​​ឆ្លង​​វីរុស​​កូ​រ៉ូ​ណា​​ក្រោយ​​ធ្វើ​ដំណើរ​​មក​​ពី​ក្រៅ​​ប្រទេស​

​កម្ពុជា​រក​ឃើញ​មនុស្សម្នាក់​ទៀត​ឆ្លង​វីរុស​កូ​រ៉ូ​ណា ក្រោយ​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា ហើយ​មនុស្ស​ជាង ១០០នាក់ ដែល​ធ្វើដំណើរ​តាម​ជើងហោះហើរ​​ជាមួយ​បុរស​ម្នាក់​នោះ ត្រូវ​បាន​ដាក់ឱ្យស្ថិតនៅ​ក្រោម​ការ​តាមដាន​សុខភាព​បន្ត។

បទយកការណ៍៖ អ្នកធ្វើការសេវាកម្សាន្តដង្ហើយជំនួយពីរដ្ឋក្រោយបាត់បង់ការងារទាំងស្រុងដោយកូវីដ១៩

« ចាប់តាំងពីគេបិទ[ភោជនីយដ្ឋាន]ដោយសារកើតជំងឺកូវីដហ្នឹងមកខ្ញុំឈប់តែម្ដង។ឥឡូវនេះខ្ញុំបកខ្ទឹមឱ្យគេ លាងចានលាងឆ្នាំង រត់តុគុយទាវអ៊ីចឹងទៅបោកខោអាវឱ្យគេ គេប្រើអីជួយគេអ៊ីចឹងទៅ។ បានចំណូលតិចណាស់បងអើយជួនកាល១ម៉ឺនរៀល ៥ពាន់រៀល ខ្លះដាច់បាយទៅបងអើយ! ថ្ងៃខ្លះមានពេលព្រឹកអត់ពេលយប់ចឹងទៅពិបាកតែកូនតូចអ៊ីចឹងទៅ ឥឡូវអត់មានទឹកដោះគោឱ្យកូនបៅមានតែទឹកបបរទេ » ។

រដ្ឋា​ភិបាល​​ដាក់​​ដំណើរ​ការ​​ប្រព័ន្ធ​​ចុះ​បញ្ជី​​អាជីវ​កម្ម​​តាម​​អន​​ឡាញ​​

រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​លើ​អន​ឡាញ​ ដោយ​ថា​ ដើម្បី​លើកកម្ពស់​ការប្រកួត​ប្រជែង និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា។

ទិដ្ឋភាពក្នុងថ្ងៃខួប ៧១ឆ្នាំ នៃ​ការបាត់បង់​ដី​កម្ពុជា​ទៅ​ឱ្យ​វៀតណាម (៤ មិថុនា ១៩៤៩ - ៤ មិថុនា ២០២០​) ដែល​ធ្វើឡើង​ក្នុង​សមាគម​ខ្មែរ​កម្ពុជាក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្ថិត​ក្នុង​ភូមិ​គោក​ឃ្លាំង សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។

បទ​​យក​ការណ៍​៖​ ខ្មែរ​ក្រោម​​បន្ត​​រំលឹក​​ពី​​ការ​បាត់​បង់​​ដី​​កម្ពុជា​ក្រោម​ ដើម្បី​​ជំរុញ​​ពល​រដ្ឋ​​ឱ្យ​​សិក្សា​​ពី​​ប្រវត្តិ​សាស្ត្រ​​ដ៏​​ឈឺ​​ផ្សា​នេះ​​

រហូតមកដល់​ពេលនេះ ​គឺ​មាន​រយៈពេល ៧១ឆ្នាំ​ហើយដែល​សភា​បារាំង​កាត់ទឹក​ដីខ្មែរ​ទំហំ​ប្រមាណ ៦៧ ៧០០គីឡូម៉ែត្រ​ក្រឡា ទៅ​ឱ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង។ បើ​ទោះជា​បាត់បង់​ទៅ​ជាង ៧០ឆ្នាំ​ហើយ​ក្ដី ក៏​ខ្មែរ​កម្ពុជាក្រោម​នៅតែ​រំលឹក​ពី​ថ្ងៃ​ឈឺចាប់​នេះ​ដដែល។

បទ​​យក​ការណ៍​៖​ ហាង​​បោក​អ៊ុត​​មួយ​​នៅ​​ជិត​​វត្ត​​ដំបូក​ខ្ពស់​ មាន​​បុគ្គលិក​​សុទ្ធ​តែ​​ជន​​ពិការ​​ទាំង​អស់​​

ជាទូទៅ ការងារ​បោក​សម្លៀកបំពាក់​ភាគច្រើន យើង​ឃើញ​តែ​អ្នកមាន​កាយសម្បទា​គ្រប់គ្រាន់​ធ្វើ ដោយសារ​ការងារ​នេះ​ត្រូវការ​ភាព​រហ័សរហួន និង​ប្រើ​ដៃ​ដែល​មាន​គ្រប់គ្រាន់​សម្រាប់​ចាប់កាន់​ច្រាស ដែល​ជាទូទៅ​គឺ​សម្រាប់​មនុស្ស​ធម្មតា​ប្រើប្រាស់។ តែ​ក្នុង​ហាង​បោកអ៊ុត​សម្លៀកបំពាក់​មួយ​ក្នុង​បុរី៩៩៩ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ គឺ​មាន​លក្ខណៈ​ខុសពី​នេះ។

បទ​​យក​ការណ៍​៖​ ការ​​ជ្រោម​ជ្រែង​​ពី​​គ្រួសារ ​និង​​ជំនឿ​​ចិត្ត​​លើ​​ខ្លួន​ឯង ​ជួយ​​ឱ្យ​​ស្រ្តី​​មាន​​ពិការ​ភាព​​ម្នាក់​​ក្លាយ​ជា​​ប្រធាន​​អង្គការ​​មួយ​​

អ្នកស្រី​ ម៉ាក់ ម៉ូ​នី​កា កើត​ក្នុង​ឆ្នាំ១៩៨៣ ក្នុង​គ្រួសារ​ធូរ​ធា​រមួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ ដែល​មាន​ឪពុក​ជាម​ន្ត្រី​រាជការ និង​ម្ដាយ​ជាជាង​កាត់ដេរ និង​មាន​បងប្អូន ៨នាក់ ទោះជាយ៉ាងណា​ដោយសារ​ជំងឺ​គ្រុន​ស្វិតដៃជើង​ បាន​ធ្វើ​ឱ្យ​អ្នកស្រី​ធ្លាក់ខ្លួន​ពិការ​ជើង​ខាងឆ្វេង​តាំងពី​នៅក្មេង​មក​ម៉្លេះ។