កីឡាករទម្ងន់​៥៧គីឡូក្រាមចំនួន៣២រូប មានមុខប្រកួតជើងឯកវគ្គថ្មី

ក្រោយពីមានការទន្ទឹងចាំថាការប្រកួតជម្រើសជើងរដូវកាលថ្មី ក្នុង​​ព្រឹត្តិការណ៍ TV5 BOXING KNOCK OUT By K-CEMENT តើនឹងផ្ដល់​​ឱកាសអោយកីឡាករ​ក្នុងប្រភេទទម្ងន់ធ្ងន់ ឬ ស្រាល ពេលនេះ​​លទ្ធផល​ត្រូវបានបង្ហាញ​ឡើង​ហើយ ​ដោយ​កីឡាករ​​​ក្នុងប្រភេទទម្ងន់ស្រាល​​​៥៧គីឡូក្រាម ​​គឺជាអ្នកមាន​​មុខឡើងដណ្ដើម​យកពានជើងឯកនិង​​ប្រាក់លាន។

វុត្ថា លាន់លិញ ​​បង្ហាញក្ដីសង្ឃឹម​ក្នុងវគ្គជម្រុះ​​​​​យក​​​៤នាក់

បន្ទាប់ពី​ដណ្ដើមបាន​​កៅអី​​៨នាក់​ក្នុង​ព្រឹត្តិការណ៍ជើងឯក TV5 KNOCK OUK កាលពីថ្ងៃទី​​១៨ សីហា ​នៅប៉ុស្ដិ៍​លេខ​៥ កីឡាករ​បង្គោល ខៀវ វុត្ថា លាន់លិញ ​​មកពីក្លិប​​អង្គរធំគុនខ្មែរ ​បាន​បង្ហាញក្ដីសង្ឃឹមភ្លាមៗ​ថា​ខ្លួននឹង​​មានសំណាង​​​​បាន​បន្តទៅកាន់វគ្គ​​​​​​​ជម្រុះ​​យក​​៤នាក់​បន្តទៀត ​​​​​​​​ដោយសារតែគេ​​​​ប្រកាសថា​ខ្លួន​ហ្វឹកហាត់​​​​​ខ្លាំង​​​ក្នុងរយៈពេលនេះ។

បទពិសោធន៍តែ១២ដងគត់ តែ វុត្ថា លាន់លិញ ដណ្ដើមបានកៅអីពីគូប្រកួត

ក្នុងចំណោមកីឡាករដែលមានឈ្មោះឡើងប្រកួតជ្រើសរើសជើងឯកនៅប៉ុស្ដិ៍លេខ៥ គេអាចនិយាយបានថាមានតែកីឡាករ វុត្ថា លាន់លិញ មកពីក្លិបអង្គរធំគុនខ្មែរប៉ុណ្ណោះ ដែលក្មេងខ្ចីបទពិសោធន៍ជាងគេ ដោយសារតែទើបឡើងប្រកួតបាន១២ដង ហើយមានសមត្ថភាពវាយផ្ដួលគូប្រកួតគឺ គុជសារ ចាន់រាជ……

កក់បាន​កៅអី១៦នាក់ សេក ចៅជូត ទៅជាអួល​ដើមករ

ការប្រកួតក្នុងព្រឹត្តិការណ៍ ជម្រុះជើងឯក TV5 Kkock Out Series By K.cement រដូវកាលទី៣ កាលពីថ្ងៃទី១៦ មិថុនា កីឡាករ សេក ចៅជូត បានក្លាយជាកីឡាករទី៣គួរអោយសរសើរដែលដណ្ដើមបានកៅអី១៦នាក់ ក្នុងចំណោម៣២រូបដែលមាន……

ធន មករា ក្ដាប់តំណែងជើងឯក នៅប៉ុស្ដិ៍លេខ​៥

ការប្រកួត​​​​ផ្ដាច់ព្រ័ត្រនៅប៉ុស្ដិ៍លេខ​​៥កាលពីថ្ងៃទី​២៦ ​​​ឧសភា បានបញ្ចប់​​ដោយ​ភាពជោគជ័យក្រោមការ​គាំទ្រ​យ៉ាង​ណែនតាន់​តាប់​ពី​អ្នកទស្សនា​នៅសង្វៀន​ផ្ទាល់​ ​​​សម្រាប់ការប្រកួត​​​ដណ្ដើមជើង​ឯក​​​​​​ក្នុងប្រភេទទម្ងន់​​៥៧គីឡូក្រាម ​​​រវាងកីឡាករ​ជើងខ្លាំង​​៤រូប។

តាំង សីហា ភ័យ​អរៗ ក្រោយឈ្នះ សួង សុវណ្ណថា

ការប្រកួត​​មិត្ត​ភាពរវាងកីឡាករកម្ពុជា​​២រូប កាលពីថ្ងៃទី​១៩ ឧសភា ​​​មុននេះ​នៅប៉ុស្ដិ៍លេខ​​៥ព្រែក​កំពិស ​កីឡាករ​​​វ័យក្មេង តាំង សីហា បានយកឈ្នះ​លើកីឡាករជើងខ្លាំង និងចាស់​​វស្សា គួរអោយភ្ញាក់ផ្អើល ​ក្នុងពេលដែលកីឡាករ​ទាំងពីរនេះ បើនិយាយពី​​​​ក្រេឌីត និង​បទពិសោធន៍ប្រកួត​។

ប៉ុស្ដិ៍លេខ​​៥ រកឃើញ​​​​​​ម្ចាស់ជើងឯក និងជើង​ឯករង​ផ្លូវការ ​

នៅទីបំផុតការប្រកួតជម្រុះក្នុងវគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដើម្បីស្វែង​​រក​​​​​​​​អ្នកខ្លាំង​​​​២​នាក់ អោយទៅប្រកួត​​ដណ្ដើមយកតំណែងជើង​​​ឯក​ក្នុងព្រឹត្តិការណ៍​​ TV5 Knock Out Series By K-Cement របស់​សង្វៀន​ប៉ុស្ដិ៍លេខ​៥​ត្រូវបានបញ្ចប់ហើយ ដោយ​​​​ក្នុងចំណោម​​កីឡាករ​​​​​៤នាក់ចុងក្រោយ​ គឺ​​២នាក់​ត្រូវបានជ្រុះ​​​ចេញ​​​​​​​​​ពី​​ឱកាស​​​យក​ពាន​​ជើង​ឯក ហើយ​កីឡាករ​​២នាក់​​​ត្រូវបាន​​ឡើង​​​​​បន្ត។

​​​​សេង កដិកា សរសើរកីឡាករជើងថ្មី​២រូប ​​​​​​​

កាលថ្ងៃសៅរ៍​កន្លងទៅ ​​លោក សេង កដិកា អ្នករៀបចំការប្រកួត​​​​​ប្រចាំនៅប៉ុស្ដិ៍លេខ​៥ បានបង្ហាញការពេញចិត្ត​ពេញថ្លើម​យ៉ាងខ្លាំង ចំពោះការប្រកួតរវាងកីឡាករជើងថ្មី​​២រូប ដែល​បើកការឆាកប្រយុទ្ធដាក់គ្នា​​​នៅលើសង្វៀន ក្រោមការរៀបចំរបស់លោក។

លាភ រដ្ឋា ដណ្ដើម​បានកៅអីចុងក្រោយក្នុងវគ្គ​​​​៨នាក់

លោក សេង កដិកា អ្នករៀបចំការប្រកួត ​​បាន​អះអាងថា ​​កីឡាករ ​លាភ រដ្ឋា មិនមែន​ជាកីឡាករ​​​​ជើងចាស់នោះទេ ប៉ុន្តែគេជា​កីឡាករ​​ដែលមាន​សមត្ថភាព និងមានការ​តាំងចិត្តខ្ពស់ ទើប​គណកម្មការនៅ​ប៉ុស្ដិ៍លេខ​៥ សម្រេចអោយ​​​​​ឡើងប្រកួត​ជាមួយ​​​​​​កីឡាករ​​​ខ្លាំងៗ​​ផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍ជម្រុះជើងឯកនេះ …

សំណាង​​ ​យុគ យក្សផ្លែ មិនទាន់ប្រកួត​ផងគេអោយឡើង​ជុំ​​៨នាក់​​​

ចាត់ទុកថាជារឿងកម្រដែល​កីឡាករ​​​​​មួយរូប​​​​​​នៅក្នុងព្រឹត្តិការណ៍​ជ្រើសរើសជើងឯក ​នៅប៉ុស្ដិ៍​លេខ​​៥ ​ត្រូវបានគណកម្មការ​​​ប្រកាសថា​​​​​​​​​កំណត់អោយឡើង​​ដោយស្វ័យប្រវត្តិ ​​​​​​​បើទោះជាការប្រកួតរបស់គេ​​​អាចនឹង ភ្លាត់ចាញ់​​​ក្រោម​ដៃកីឡាករម្ខាងទៀតដែលកំណត់អោយធ្លាក់នោះឬ​​យ៉ាងណា។…