កញ្ញា ថាញ់ ចន្ទសុធារី

រដ្ឋាភិបាលនិងសង្គមស៊ីវិលរួមគ្នា លើកស្ទួយដល់ការងាររបស់យុវជន

ក្រសួងអប់រំ យុវជន និងកីឡា អង្គការសហប្រជាជាតិ និងអង្គការជាច្រើនផ្សេងទៀត បានពិភាក្សាគ្នា ដើម្បីលើកកំពស់ឱកាសការងារ ដល់យុវជននិងយុវតី នៅក្នុងប្រទេសកម្ពុជា ដោយហេតុថា ភាគច្រើនពួកគេប្រឈមទៅនឹងហានិភ័យនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រឈមទៅនឹងភាពក្រីក្រ។

អគ្គិសនីកម្ពុជានឹងផ្តាច់ភ្លើង៤ថ្ងៃនៅភ្នំពេញនិងខេត្តកណ្តាល

អគ្គិសនីកម្ពុជា (EDC) ប្រកាសថា នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីចំនួន៤ថ្ងៃ នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងគោលបំណងរៀបចំជួសជុល តម្លើងបរិក្ខារ និងធ្វើការរុះរើគន្លងខ្សែបណ្តាញ ដើម្បីសម្រួលដល់ការពង្រីកផ្លូវ។

សំរាមត្រូវបានបោះចូលក្នុងមាត់ទន្លេខេត្តក្រចេះ

សំរាមគ្រប់ប្រភេទជាពិសេស ថង់ផ្លាស្ទិកនិងប្រអប់ស្នោខ្ចប់ម្ហូបអាហារ ត្រូវបានបោះចូល​ទៅ​ក្នុង​ទឹក​ទន្លេខេត្តក្រចេះ បើទោះបីជានៅទីនោះមានដាក់ធុងសំរាម និង​មាន​ស្លាកបង្ហាញសារ​អប់រំឲ្យជួយការពារបរិស្ថានក៏ដោយ។

អង្គការអាមេរិក៖ ក្រសួងការបរទេសកម្ពុជាជាអ្នកមិនទទួលការស្នើសុំចុះបញ្ជីរបស់ NDI

អង្គការអាមេរិក (NDI) អះអាងថា ខ្លួនបាន​ស្នើ​សុំ​ចុះ​បញ្ជី​នៅ​ក្រសួង​ការបរទេស​កម្ពុជាតាំងតែពី​ថ្ងៃ​ទី​២១ ខែ​កញ្ញាឆ្នាំ​២០១៦មកម្ល៉េះ ប៉ុន្តែរដ្ឋាភិបាល​​កម្ពុជា ​ពុំ​បាន​ឆ្លើយ​តប​នោះ​ទេ​ ចាប់​តាំង​ពី​ពេល​នោះ​មក។

ក្រុមអ្នកជំនួញជោគជ័យវ័យក្មេង ជម្រុញឲ្យយុវជនជំនាន់ក្រោយធ្វើជំនួញ

សហគ្រិនវ័យក្មេង ដែលទទួលបានជោគជ័យក្នុងមុខជំនួញ បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ឲ្យក្លាហាន ក្នុងការចាប់ផ្តើមមុខជំនួញដោយខ្លួនឯង ដោយថា មិនត្រូវរាថយ ចំពោះឧបសគ្គឡើយ។

អាជ្ញាធរព្រមាន​ចាត់វិធានការលើអ្នកលក់រថយន្តនៅក្បែរទីលានប្រជាធិបតេយ្យ​

អាជ្ញាធរខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ ព្រមានចាត់វិធានការផ្លូវច្បាប់ លើអ្នកចតរថយន្តសម្រាប់លក់ ឬ ទទួលផ្ញើ នៅជុំវិញទីលានប្រជាធិបតេយ្យចាស់នៅក្បែរវត្តភ្នំ ករណីមិនព្រមបញ្ឈប់តាមការកំណត់រយៈពេល១សប្តាហ៍គិតចាប់ពីថ្ងៃទី១៩ខែសីហា។​

សិស្សថ្នាក់ទី១២ថាត្រៀមខ្លួនរួចរាល់សម្រាប់ការប្រលងសប្តាហ៍ក្រោយ

ក្រុមសិស្សានុសិស្សថ្នាក់ទី១២ឲ្យដឹងថា ពួកគេពុំមានការព្រួយបារម្ភ និងបានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាតុទិយភូមិ ឬសញ្ញាបត្របាក់ឌុប នៅដើមសប្តាហ៍ក្រោយនេះ។

អ្នកជំនាញថា ការកែប្រែច្បាប់សារព័ត៌មាន នឹងជួយដល់អ្នកកាសែត

អ្នកជំនាញខាងផ្នែកសារព័ត៌មាន យល់ថាការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន នឹងជួយដល់អ្នកកាសែតគ្រប់រូប ជាពិសេសជួយដល់អ្នកដែលទើបតែប្រឡូកក្នុងវិស័យសារព័ត៌មាន ដោយអ្នកជំនាញថា ច្បាប់កាលពីឆ្នាំ១៩៩៥ នៅមានខ្វះចន្លោះច្រើន។

UN បញ្ជាក់ថានឹងបង្កើនការតាមដានស្ថានភាពនយោបាយនៅកម្ពុជា

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិសន្យាថានឹងជួយតាមដានស្ថានភាពនយោបាយនៅកម្ពុជាឲ្យបានដិតដល់ជាងពេលកន្លងមក ខណៈមេដឹកនាំគណបក្សប្រឆាំងបានបង្ហាញការព្រួយបារម្ភពីស្ថានភាពនយោបាយកាន់តែតានតឹងមុនការបោះឆ្នោត​ឆ្នាំក្រោយ។

អ្នកអត្ថាធិប្បាយទូរទស្សន៍មួយថាមិនខ្លាចនឹងសុំទោសជាសាធារណៈ

ក្រុមអ្នកអត្ថាធិប្បាយទូរទស្សន៍ក្នុងស្រុកមួយឲ្យដឹងថា ពួកគេនឹងធ្វើការសុំទោសជាសាធារណៈ ប្រសិនបើមហាជនមិនពេញចិត្តនឹងពាក្យសម្តីរបស់ពួគេ ដែលចោទថា បាន​​ប្រមាថ​មាក់ងាយ និង​បានព្យាយាម​ស្ដី​បន្ទោស​ដល់​ស្ត្រី​រងគ្រោះម្នាក់ ដែលត្រូវបាន​រំលោភ​សម្លាប់​ ដោយ​អ្នក​រត់​តាក់ស៊ី​នៅ​ខេត្ត​ស្វាយរៀង។

រដ្ឋាភិបាល​កំពុងជួយសង្គ្រោះពលករខ្មែរ១៨នាក់ពីប្រទេសសុម៉ាលី

​កំពុងតែជួយអន្តរាគមន៍ឲ្យពលករខ្មែរធ្វើការលើទូកនេសាទថៃ​១៨នាក់ បានវិលត្រឡប់មកប្រទេសកំណើតវិញ បន្ទាប់ពីទូកនេសាទនោះចូលខុសច្បាប់ដល់ដែនទឹកប្រទេសសុមាលី ហើយត្រូវសមត្ថកិច្ចនៃប្រទេសនោះចាប់ខ្លួន។​

សង្រ្គោះជាតិហៅការចេញ​ដីកាឲ្យ​នាំ​ខ្លួន លោក ម៉ន​ ផល្លា ជារឿងនយោបាយ

គណបក្សប្រឆាំងចាត់ទុកថា ការដែលតុលាការក្រុងភ្នំពេញចេញដីកានាំខ្លួនប្រធានប្រតិបត្តិ​រាជធានីភ្នំពេញ​របស់​គណបក្សសង្រ្គោះជាតិថាជារឿងនយោបាយ។
All articles loaded
No more articles to load