លោក សូរ្យ ជ័យឧត្ដម

តៃវ៉ាន់​​ប្រកាស​​បិទ​​​ទ្វារ​អគារ​ឯកជន​​ និង​​សាធារណៈ​​ត្រៀម​​សម្រាប់​​ព្យុះ​​ទីហ្វុង​ម៉ារីយ៉ា

សារព័ត៌មាន​នានា បាន​ចុះ​ផ្សាយ​ថា ការិយាល័យ និង​សាលារៀន​នៅ​លើ​ដែន​ដី​កោះ​តៃវ៉ាន់ ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ ហើយ​រាល់​ជើង​ហោះ​ហើរ​ទាំង​អស់ ក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ​នៅ​ថ្ងៃ​នេះ ខណៈ​ដែល​ព្យុះ​ទីហ្វុង​ដ៏​ខ្លាំង​ក្លា​ឈ្មោះ ម៉ារីយ៉ា កំពុង​តែ​តម្រង់​ទិស​សំដៅ​ទៅ​ដែន​ដីកោះ​មួយ​នេះ ដោយ​នាំ​ទាំង​ទឹក​ភ្លៀង​ធ្លាក់​ជោគ​ជាំ និង​ខ្យល់​បក់​បោក​ដ៏​ខ្លាំង​ក្លា​ផង​ដែរ។

ជប៉ុន​​បន្ត​​ស្វែង​រក​​មនុស្ស​​បាត់​​ខ្លួន​ ខណៈ​​មនុស្ស​​ស្លាប់​​កើន​​ដល់​​១៣២​​នៅ​​ក្នុង​​គ្រោះ​​ទឹក​​ជំនន់​

សារព័ត៌មាន​ជប៉ុន​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ក្រុម​ជួយ​សង្គ្រោះ​កំពុង​តែ​ត្រូវ​ការ​ពេល​វេលា ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​រាប់​សិប​នាក់ ដែល​កំពុង​តែ​បាត់​ខ្លួន​នៅ​ឡើយ ក្រោយ​ពី​ភ្លៀង​ធ្លាក់​ជោគ​ជាំ បង្ក​ជា​ទឹក​ជំនន់​​ និង​ការ​រអិល​បាក់​ដី​បំផ្លិច​បំផ្លាញ​តំបន់​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ទៅ ១៣២​នាក់​ហើយ​រហូត​មក​ដល់​ពេល​នេះ។

ជំនន់​ទឹក​ភ្លៀង​ដ៏​អាក្រក់​នៅ​ជប៉ុន​សម្លាប់​មនុស្ស​៥០​នាក់ បាត់​ខ្លួន ៥០​នាក់​ទៀត

មនុស្ស​យ៉ាង​ហោច​ណាស់ ៥០​នាក់ បាន​ស្លាប់ ខណៈ​ដែល​មនុស្ស ៥០​នាក់​ទៀត ត្រូវ​បាន​រាយការណ៍​ថា កំពុង​បាត់​ខ្លួន​នៅ​ឡើយ ដោយសារ​​ភ្លៀង​ដ៏​ជោគ​ជាំ​នៅ​ភាគ​ខាង​លិច​​ប្រទេស​ជប៉ុន​កាល​ពី​...

គ្រោះ​ថ្នាក់​ចរាចរណ៍​សម្លាប់​យ៉ាង​តិច​៣៥​នាក់ របួស​១២៧​នាក់​មួយ​សប្ដាហ៍​ដើម​ខែ​នេះ

យ៉ាង​ហោច​ណាស់​មនុស្ស ៣៥​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស​ ១២៧​នាក់​ទៀត បាន​រង​របួស​​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ត្រឹម​តែ​មួយ​សប្ដាហ៍​ដើម​ខែ​កក្កដា​នេះ ក្នុង​នោះ​​​មនុស្ស ៣​នាក់ បាន​ស្លាប់​នៅ​ថ្ងៃដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ .......

អាមេរិក​បន្ត​ដាក់​កម្ពុជា​ជា​ប្រទេស​ជួញ​ដូរ​មនុស្ស​​

រដ្ឋាភិបាល​អាមេរិក ​នៅ​តែ​ចាត់​ថ្នាក់​​ប្រទេស​កម្ពុជា​​ថា មិន​បាន​ការពារ​​​ពលរដ្ឋ​ពី​ការ​ជួញ​ដូរ​មនុស្ស​ឲ្យ​បាន​ពេញ​លេញ​​នោះ​ឡើយ បើទោះបី​ជា​ថា ប្រទេស​នេះ​បាន​ប្រឹង​ប្រែង​​ទប់​ស្កាត់​បញ្ហា​នេះក៏​ដោយ.....

វិភាគ៖ តើ​ទណ្ឌកម្ម​អាមេរិក​លើ​មេ​អង្គរក្ស​លោក ហ៊ុន សែន ​មាន​វិសាលភាព​កម្រិត​ណា?

ទីបំផុត​ទៅ អាមេរិកមិនមែន​គ្រាន់​តែ​បាន​ត្រឹម​ស្រែក​គំរាម​ទណ្ឌកម្ម​នោះ​ទេ ប៉ុន្តែ រដ្ឋបាល​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​សម្រេច​​ដាក់​ទណ្ឌកម្ម​មក​លើ​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​កម្ពុជា បន្ទាប់​ពី​បាន​ព្រមាន​ជា​បន្ត​បន្ទាប់​ជុំ​វិញ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អាមេរិក និង​ចិន​គំរាម​បន្ថែម​ពន្ធ​គយ​ដាក់​គ្នា​ បង្ក​ក្ដី​បារម្ភ​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភព​លោក

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​ចុះ​ផ្សាយ​ថា មេដឹកនាំ​អាមេរិក​បាន​គំរាម​ដាក់​ពន្ធ​គយ​បន្ថែម​ទៀត​ទៅ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន ដែល​ជំរុញ​ឲ្យ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន កាន់​តែ​តាន​តឹង​ថែម​ទៀត។

មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន ធ្វើ​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​នៅ​ចិន

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ិនហួ បាន​ចុះ​ផ្សាយ​យ៉ាង​ខ្លី​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ប៉េកាំង​ហើយ​នៅ​ថ្ងៃ​នេះ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ២​ថ្ងៃ​ នៅ​ប្រទេស​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ​តែ​មួយ​គត់​របស់​ខ្លួន។

ជំនួប​កំពូល​លោក ត្រាំ និង​លោក គីម ឡោម​ព័ទ្ធ​ទៅ​ដោយទិដ្ឋភាព​ប្លែក​ៗ​ជាច្រើន

ទីបំផុត​ទៅ​ មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ជើង បាន​ជួប​ជជែក​ទល់​មុខ​គ្នា​ជាលើក​ដំបូង​ដូច​ការ​គ្រោង​ទុក​មែន ដែល​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នេះ​កំពុង​កើត​ឡើង​នៅ​សណ្ឋាគារ​មួយ ស្ថិត​នៅ​តំបន់​សេនតូសា ប្រទេសសិង្ហបុរី នៅ​ម៉ោង ៩:០៥​នាទី​ព្រឹក​ថ្ងៃ​នេះ។

លោក ត្រាំ និង​លោក គីម ចាប់​ផ្ដើម​ជួប​គ្នា​ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នៅ​សិង្ហបុរី

ដូច​ការ​គ្រោង​ទុក​មែន ទីបំផុត​ទៅ​មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ជើង បាន​ចាប់​ដៃ​គ្នា និង​ជួប​ជជែក​ទល់​មុខ​គ្នា​ជា​លើក​ដំបូង​របស់ពួកគេ​នៅ​ប្រទេស​សិង្ហបុរី នៅ​ព្រឹក​ថ្ងៃ​នេះ។

លិច​ទូក​នៅ​សមុទ្រ​ទុយនេស៊ី អ្នក​ស្លាប់​កើន​ដល់​១១២​នាក់

អង្គការ​អន្តោ​ប្រវេសន៍​អន្តរជាតិ ហៅ​កាត់​ថា IOM បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ១១២​នាក់​ហើយ បន្ទាប់​ពី​ទូក​មួយ​គ្រឿង​ផ្ទុក​ទៅ​ដោយ​ជន​អន្តោ​ប្រវេសន៍​នោះ បាន​លិច​នៅ​ក្នុង​សមុទ្រ​ស្ថិត​ក្នុង​ដែនទឹក​ប្រទេស​ទុយនេស៊ី​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

ក្រោយ​ពី​ថើប​ពលការិនី​ម្នាក់​ហើយ លោក ឌូទើតេ​ រង​ការ​រិះគន់​ថា បំពាន​លើ​ស្ត្រី

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បាន​បង្ក​ឲ្យ​មាន​មតិ​រិះគន់​ជា​ថ្មី​ទៀត បន្ទាប់​ពី​លោក​បាន​ថើប​ពលការិនី​ហ្វីលីពីន​ម្នាក់​នៅ​ឯ​បរទេស អំឡុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កូរ៉េ​ខាង​ត្បូង។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស BBC។
All articles loaded
No more articles to load