រដ្ឋាភិបាលបញ្ជាឲ្យបន្ទប់ស្ថានការណ៍បញ្ឈប់សកម្មភាពដែលថាខុសច្បាប់

រដ្ឋាភិបាល នៅល្ងាចថ្ងៃទី៤កក្កដានេះ បញ្ជាអង្គការចំនួន២ ​ដែល​សកម្មលើការ​ឃ្លាំ​មើល​ដំណើរការ​បោះ​ឆ្នោះនៅកម្ពុជា ត្រូវបញ្ឈប់សកម្មភាព «បន្ទប់ស្ថានការណ៍» ជាបន្ទាន់ ដែលរដ្ឋាភិបាលចោទថាខុសច្បាប់។

ស្ថានទូតអាមេរិកស្វាគមន៍ការដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក

ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រទី៣០មិថុនានេះ សម្តែងការ​ស្វាគមន៍​​​ចំពោះការដោះលែងឲ្យ​នៅក្រៅឃុំ​​នៃអ្នកការពារសិទ្ធិ​មនុស្ស​អាដហុក​និងមន្ត្រីគ.ជ.ប។

អាមេរិកបន្តបញ្ជូនពលរដ្ឋខ្មែរ៧នាក់ទៀតមកស្រុកកំណើត

ពលរដ្ឋខ្មែរចំនួន៧នាក់ទៀត ត្រូវបានចាប់​បញ្ជូននិង​មកដល់​កម្ពុជា​ហើយ​នៅក្នុង​​សប្តាហ៍​នេះ បើទោះ​បី​ជា​រដ្ឋាភិបាល​​​​​កម្ពុជា​ជាញឹកញ៉ាប់ ​ស្នើ​អាមេរិកឲ្យ​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រម​ព្រៀង ស្តីពីការ​ធ្វើមាតុភូមិនិវត្តន៍​អតីត​ទណ្ឌិតមកកម្ពុជា។

“ទាហ៊ានខ្មែរម្នាក់ត្រូវពួកឧទ្ទាមសម្លាប់នៅអាហ្រ្វិកកណ្តាល”

នាយករដ្ឋមន្ត្រី ឲ្យដឹងថា យ៉ាងតិចទាហ៊ានខ្មែរម្នាក់​ត្រូវបាន​​​សម្លាប់ និង​៣នាក់ផ្សេងទៀត បានបាត់ខ្លួន ខណៈពួកគេកំពុង​បំពេញ​បេសកកម្ម ក្នុងនាមជា​កងកម្លាំង​រក្សា​សន្តិភាព​ នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល។

អ្នកការពារសិទ្ធិមនុស្សជាប់ក្នុងបញ្ជីឈ្មោះពានរង្វាន់អន្តរជាតិមួយ

មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រីគ.ជ.បមួយរូប ដែលកំពុងជាប់ឃុំបណ្តោះអាសន្ន ត្រូវបានជ្រើសរើស​និង​ជាប់​​ក្នុងបញ្ជីឈ្មោះពានរង្វាន់អន្តរជាតិមួយក្នុងឆ្នាំ២០១៧នេះ សម្រាប់​កិច្ចការងារអ្នក​ការពារ​សិទ្ធិមនុស្ស​ ដែល​ប្រឈមនឹងហានិភ័យខ្ពស់ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប (ដោយ បូ សាវី)

រដ្ឋាភិបាលស្វីសសន្យាបន្តគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា

រដ្ឋាភិបាលនៃប្រទេសស្វីស សន្យាបន្តគាំទ្រដល់មន្ទីរពេទ្យពេទ្យគន្ធបុប្ផា បន្ទាប់​ពីស្ថាបនិកមន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​ល្បីខាងសង្គ្រោះជីវិតកុមារដោយឥតគិតថ្លៃ លោកវជ្ជបណ្ឌិត បេអាត រីច្នឺ បានលាលែង​តំណែង​ពី​ប្រធាន​គ្រប់គ្រង​មន្ទីរពេទ្យភ្លាមៗ ដោយ​​សារ​មាន​ជំងឺ​ធ្ងន់ធ្ងរ។

លោក សុខ អាន ទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន និងជារដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋ​មន្ត្រីលោក សុខ អាន ដែលទើប​ទទួលបានគោរមងារជា «​សម្តេចវិបុលបញ្ញា» បាន​​ទទួលមរណភាព​ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ នេះបើតាមលិខិតជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជា។

បក្សកាន់អំណាច គ្រោងប្តឹងសង្គ្រោះជាតិ បើមិនកែសារនយោបាយ

គណបក្សប្រជាជន គ្រោងប្តឹងទៅតុលាការ ក្នុងករណីគណបក្សសង្គ្រោះជាតិ មិនព្រមកែខ្លឹមសារគោល​នយោបាយរបស់ខ្លួន ដែលនិយាយថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។

អាមេរិក​ចង់ឃើញអ្នកនយោបាយកម្ពុជា ផ្សះផ្សាជាតិមុនការបោះឆ្នោត

នៅក្នុងជំនួបជជែកពិភាក្សាតុមូលដ៏កម្រជាមួយក្រុមអ្នកសារព័ត៌មាន កាលពី​ព្រឹកថ្ងៃទី៣ខែមករាកន្លងទៅនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt មានប្រសាសន៍ថា ក្នុងកាលៈទេសៈបច្ចុប្បន្ន អ្នកនយោបាយកម្ពុជា គួរតែវិលរកវប្បធម៍សន្ទនានិងរួបរួមគ្នា ដើម្បីអ្វី​​ដែល​លោកថា គឺតបតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលចង់បាន។
All articles loaded
No more articles to load