ព្រះរាជពិធីច្រត់ព្រះនង្គ័ល​

គោឧសភរាជបរិភោគ«ពោត សណ្តែក និងស្រូវ»ច្រើនជាងគេ

នៅក្នុងពិធីភ្ជួររាស់ក្នុងពិធីច្រត់ព្រះនង្គ័លនៅព្រឹកនេះនៅទីរួមខេត្តតាកែវ មានការរៀបចំ ស្រូវ​ ពោត​ សណ្តែក​ ល្ង​ ទឹក​ ស្រា ​និងស្មៅ សម្រាប់គោឧសភរាជ។ ជាលទ្ធផលបង្ហាញថា គោបរិភោគសណ្តែក ៩៥ភាគរយ ពោត ៩០ភាគរយ និងស្រូវ ៨៥ភាគរយ។​

លោក អាត់ ធន់ ដឹកនាំកម្មករ-កម្មការិនីហែក្បួនដូចការគ្រោងទុក

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដឹកនាំកម្មករ កម្មការិនីហែក្បួនដើម្បីជំរុញឱ្យមានការគោរពសិទ្ធិការងារដូចការគ្រោងទុក បើទោះជាមានការព្រមានពីសមត្ថកិច្ចក៏ដោយ។​

បទយកការណ៍៖ ការដាច់ចរន្តអគ្គិសនីធ្វើឲ្យអ្នកប្រកបរបរខ្នាតតូចជួបបញ្ហាប្រឈម

នៅឯហាងបោកអ៊ុតខោអាវតូចមួយស្ថិតនៅខាងជើងផ្សារថ្មីកណ្តាលទីក្រុងភ្នំពេញ បុគ្គលិក ស្រីៗបីនាក់កំពុងតែឈរអ៊ុតខោនិងអាវឡើងញាប់ដៃ។ ហាងដែលមានទទឹងជិតបីម៉ែត្រនេះមានដាក់ព្យួរខោអាវលើស្នួខាងមុខហាងផង តាមទ្វារផង និងខោអាវបោកអ៊ុត រួចគេច្រកថង់ផ្លាស្ទិចដាក់នៅតាមគៀនជញ្ជាំងចាំភ្ញៀវមកយកវិញ។

​អង្គការ​ជន​ពិការ​ថា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផ្តល់​ហ្វ្រេកង់​វិទ្យុ​ឲ្យ​លោក​នៅ​ភ្នំពេញ​

នាយក​អង្គការ​ជនពិការ​កម្ពុជា​ លោក ងិន សៅរ័ត្ន ប្រាប់ VOD នៅព្រឹកនេះថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សន្យា​ផ្ដល់​ហ្វ្រេកង់​វិទ្យុ​កម្រិត ១​គីឡូ​វ៉ាត់​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​អង្គការ​របស់​លោក​ផ្សព្វផ្សាយ​ពី​បញ្ហា​របស់​ជន​ពិការ។

អគ្គ​នាយកដ្ឋាន​ពន្ធដារ​ប្រកាស​ថា ប្រមូល​ចំណូល​បាន​ជាង​៨០០​លាន​នៅ​ត្រីមាស​ទី១​ឆ្នាំ​នេះ

អគ្គនាយកដ្ឋានពន្ធដារ បាន​ប្រកាស​ថា ខ្លួន​ប្រមូល​ចំណូល​ពន្ធ​បាន​ដល់​ទៅ​ជាង ៨០០​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ​នេះ ជា​តួលេខ​ដែល​មាន​កំណើន​ដល់​ទៅ​ជាង ១២​ភាគរយ បើធៀប​នឹង​ត្រី​មាស​ទី​១​កាល​ពី​ឆ្នាំ​មុន។

​សាលា​រាជធានី​ភ្នំពេញ​គ្រោង​សង់​ផ្លូវ​ក្រោម​ដី​កាត់​ផ្លូវ​ជាតិ​លេខ​១​នៅ​ច្បារអំពៅ​

សាលា​រាជធានីភ្នំពេញគ្រោង​ស្ថាបនា​ផ្លូវ​ក្រោមដី​ ក្នុងខណ្ឌ​ច្បារអំពៅ តភ្ជាប់​ពី​ទី​តាំង​ផ្លូវ​ចូល​ផ្សារ​ទំនើបមួយកន្លែង​ទៅផ្លូវ​ជាតិលេខ១ ដោយថា ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍។

ក្រសួង​ពាណិជ្ជកម្ម​ ថា​តម្លៃ​ប្រេងសាំង​ហក់​ឡើង​ដោយសារ​តម្លៃនៅលើទីផ្សារ​អន្តរជាតិ

ក្នុង​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ដែល​ចេញ​កាលពី​ម្សិលមិញ​ ចាប់ពី​ថ្ងៃទី១​ ដល់​ ថ្ងៃទី១៥​ ខែមេសា​ ប្រេងសាំង​ធម្មតា​ក្នុង​មួយ​លីត្រ​មានតម្លៃ៣៧៥០រៀល​ ហើយ​ប្រេងម៉ាស៊ូត​ក្នុង​មួយ​លីត្រ​មានតម្លៃ៣៥៥០រៀល​។

មន្ត្រី​​នគរបាល​​ថា​ អត្រា​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ហក់​​ឡើង​​ខ្ពស់​​បំផុត​​នៅ​​ខែ​​មីនា​​នេះ​

មន្ត្រីជាន់ខ្ពស់ផ្នែកចរាចរណ៍ ឲ្យដឹងថា ​មនុស្ស​ដល់​ទៅ​ជាង ២០០​នាក់ ស្លាប់​ ហើយ​ជាង ៥០០​នាក់​ទៀត បាន​រង​របួសក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​​ជិត ៤០០​ករណី​នៅ​ក្នុង​ខែមីនា​កន្លង​មក​នេះ ជា​អត្រា​ស្លាប់​​ខ្ពស់​បំផុត​ បើធៀប​នឹង​តួលេខ ២​ខែ​ទៀត​ក្នុង​ឆ្នាំ​នេះ។

រដ្ឋ​មន្ត្រី​កសិកម្ម​ បញ្ជា​​ជា​ថ្មី​ឲ្យ​រឹត​បន្តឹង​ការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម​

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំ​ជាថ្មីទៀតឱ្យអាជ្ញាធ​រ​គ្រប់លំដាប់ថ្នាក់ ចាត់វិធានការទប់ស្កាត់និងបង្រ្កាបឱ្យទាន់ពេលវេលាចំពោះការនាំចូលសត្វ និងសាច់សត្វជាពិសេសការនាំចូលជ្រូក ដោយបារម្ភពីការរីករាលដាល​ជំងឺប៉េស្តជ្រូកអាហ្រ្វិក។

ក្រសួង​សាធារណការ​ ស្នើ​ចិន​ជួយ​សិក្សា​អភិវឌ្ឍន៍​រថភ្លើង​ប្រភេទ Monorail​

ចិនឯកភាពជួយសិក្សារៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយ​លើទំព័រហ្វេសប៊ុករបស់​ក្រសួងសាធារណការ និងដឹកជញ្ជូន​។