មន្ត្រី​ថា និយ័តករ​បន្ត​ខ្ទប់​គេហ​ទំព័រ​ខេមបូឌា ដេលី ដដែល​ បើទោះបី​ពលរដ្ឋ​អាច​ចូល​មើល​បាន​ក្ដី

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បាន​ឲ្យ​ដឹង​ថា ក្រសួងមិនទាន់​សម្រេច​ឲ្យ​គេហ​ទំព័រ​សារព័ត៌មាន ខេមបូឌា ដេលី បើកដំណើរការ​ឡើង​វិញ​ទេ ចាប់តាំងពីរដ្ឋាភិបាល​សម្រេច​រាំងខ្ទប់​គេហ​ទំព័រ​សារព័ត៌មាន​មួយ​នេះ បើទោះជាគេអាចបើកមើលឃើញនៅពេលនេះក្តី។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ជិន ម៉ាលីន៖ ការ​ថត​បង្ហាញ​ជន​សង្ស័យ​ជា​សាធារណៈ​ជា​ទង្វើ​បំពានច្បាប់​

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌លើកឡើងថា ករណីដែលប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នពាក់ព័ន្ធថតបង្ហាញមុខជនសង្ស័យជាសាធារណៈគឺជាទង្វើបំពានច្បាប់ ហើយជនសង្ស័យនោះអាចប្តឹងទាមទារឲ្យមានការទទួលខុសត្រូវចំពោះការប៉ះពាល់ដល់កិត្តិយសបាន។

តុលាការ​កំពុង​ស៊ើបអង្កេត​សំណុំរឿង​អ្នកព័ត៌មាន​​ដែល​រង​ហិង្សា​នៅ​សៀមរាប

មន្ត្រីសាលាដំបូងខេត្តសៀមរាបឲ្យដឹងថា សំណុំរឿងអ្នកព័ត៌មានដែលរងហិង្សាពីសមាជិកសហគមន៍បឹងពារាំងបានទៅដល់ដៃតុលាការហើយ និងកំពុងបន្តនីតិវិធីស៊ើបអង្កេត។

សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​២៩​នាក់ ខណៈ​ជាច្រើន​នាក់​ទៀត​ត្រូវ​បាន​ដោះ​លែង​ក្រោយ​ការ​បង្ក្រាប​នៅ​ក្លឹប​រ៉ក់

មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ចរកឃើញអ្នកពាក់ព័ន្ធគ្រឿងញៀនជិត ៣០នាក់ នៅ​ក្នុង​ចំណោម​មនុស្សជាង ៣០០នាក់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អំឡុង​ការ​បង្ក្រាប​មួយ​នៅមជ្ឈមណ្ឌលកំសាន្តរ៉ក់កាលពីចុងសប្តាហ៍មុន។

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ គ្រោង​ចាប់​ផ្ដើម​សង់​ជាផ្លូវការ ខណៈ​ពុំ​ទាន់​មាន​ការ​ទូទាត់​សំណង​​ផល​ប៉ះ​ពាល់

មន្ត្រីជាន់ខ្ពស់ក្រសួងសាធរណការ ឲ្យដឹងថា គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហុន គ្រោង​នឹង​ចាប់​ផ្ដើម​ការ​សាង​សង់​ជាផ្លូវការ​នៅ​ខែ​ក្រោយ​នេះ​ហើយ ខណៈ​ដែល​អ្នក​ធ្វើការ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ចង់ឃើញលទ្ធផលនៃការសិក្សាផលប៉ះពាល់នៃការសាងសង់ផ្លូវនេះ។

រដ្ឋាភិបាល​ថា ជប៉ុន​បើក​ទីផ្សារ​គ្រោង​ទទួល​យក​ពលករ​ជំនាញ​ពី​កម្ពុជា​

ប្រទេសជប៉ុននឹងបើកទីផ្សារទទួលពលករជំនាញខ្មែរនៅខែមេសាខាងមុខនេះ បន្ទាប់ពីបានកែសម្រួលច្បាប់របស់ខ្លួន និងត្រៀមចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្ពុជា។ នេះ​បើតាម​ក្រសួង​ការងារ​កម្ពុជា។

មន្ត្រី​អះអាង​ថា ពន្ធនាគារ​ខេត្ត​ព្រះវិហារ​កំពុង​ប្រឈម​នឹង​កង្វះ​ខាត​ទឹក​សម្រាប់​ប្រើ​ប្រាស់​

មន្ត្រី​ពន្ធនាគារខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ពន្ធនាគារ​ខេត្ត​មួយ​នេះ កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់ និងកំពុងជីកអណ្តូងថ្មីដើម្បី​ទាញ​យក​ទឹក​មក​ផ្គត់ផ្គង់តម្រូវការ។

ក្រសួងសេដ្ឋកិច្ច ជំរុញឲ្យអង្គការសមាគមទៅចុះបញ្ជីពន្ធដារយ៉ាងយូរត្រឹមចុងខែមីនា

សេចក្តីណែនាំកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដែល VOD ទើបទទួលបាន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ណែនាំឲ្យសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដែលត្រូវបានរៀបចំឡើង និងដំណើរការទាំងក្នុងនិងមិនស្ថិតក្នុងក្របខ័ណ្ឌគោលដៅសុទ្ធសាធ ហើយមិនទាន់បានចុះបញ្ជីពន្ធដារ ត្រូវទៅចុះបញ្ជីពន្ធដារយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

បទយកការណ៍៖ ឪពុក​ម្ដាយ​កម្ពុជា​កាន់​តែ​​បើក​ចំហរ​ជជែក​ជាមួយ​កូនៗ​អំពី​ការ​រួម​ភេទ

ការ​រួម​ភេទ ឬ​រួម​សង្វាស គឺ​ជា​បញ្ហា​រសើប និង​គួរ​ឲ្យ​ខ្មាស​អៀន​នៅ​ក្នុង​សង្គម​កម្ពុជា ហើយ​ពិបាក​នឹង​ទទួល​យក​នៅ​ក្នុង​ចំណោម​នារី​ភេទ ប៉ុន្តែ ឪពុក​ម្ដាយ​នា​ពេល​សព្វថ្ងៃ​នេះ បង្ហាញ​នូវ​ទំនោរ​ថ្មីថា ពួកគាត់​កាន់​តែ​ហ៊ាន​និយាយ​ដោយ​បើក​ចំហរ​ទៅ​កាន់​កូនៗ​របស់​ពួកគេ​អំពី​បញ្ហា​មួយ​នេះ ហើយ​អ្នក​ជំនាញ​ផ្នែក​សុខភាព​ក៏​ជំរុញ​ឲ្យ​មាន​ការ​ជជែក​ដោយ​ចំហរ​ថែម​ទៀត​ផង​ដែរ។

កសិករនៅខេត្តត្បូងឃ្មុំ​ ត្អូញត្អែរពីការធ្លាក់ចុះ​តម្លៃម្រេច​

កសិករដាំម្រេចនៅស្រុកមេមត់ លោក កាង ឈាន ប្រាប់ VOD ថា តម្លៃម្រេចបន្តធ្លាក់ថ្លៃមកជាប់រហូតមកដល់ឆ្នាំនេះ ដោយថា លក់មិនបានចំណេញទេ ព្រោះមិនមានទីផ្សារ គឺមានតែឈ្មួញកណ្តាលនិងឈ្មួញវៀតណាមមកទិញផ្ទាល់តែប៉ុណ្ណោះ។