សាលាដំបូង​រាជធានីភ្នំពេញ​បញ្ជាឲ្យ​ចាប់ខ្លួន​អ្នកសារព័ត៌មានម្នាក់

អយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ​នៅ​ថ្ងៃអង្គារនេះ បាន​ចេញ​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​​បុរសម្នាក់ឈ្មោះ ហ៊ាង លីហាក់ ដែលក្នុងដីការ​នេះ​បញ្ជាក់​ថា​ជាអ្នកសារព័ត៌មាន ក្រោមការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក។

ក្រុមការងារបច្ចេកទេសបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន

ក្រសួងព័ត៌មានបិទបញ្ចប់កិច្ចការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននៅថ្ងៃទី២៦ មករា ២០១៨ ក្រោយពីមានការផ្តួចផ្តើមឲ្យមានសេចក្តីព្រាងច្បាប់នេះ៤ឆ្នាំកន្លងមកហើយ។

មន្រ្តី​ពេទ្យ​ជាប់​កិច្ច​សន្យា​ត្រូវ​បាន​បញ្ឈប់ក្រោយ​ប្រពន្ធ​ជាប់ឆ្នោត​ជាមេឃុំ

មន្រ្តីពេទ្យ​ជាប់កិច្ច​សន្យា​ម្នាក់​ ដែលធ្វើ​ការ​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-ជប៉ុន ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​មន្ទីរ​សុខាភិបាល​ បញ្ចប់កិច្ច​សន្យាកាលពី​សប្តាហ៍មុន ក្រោយ​ពេលដែល​ភរិយារបស់គាត់​បាន​ជាប់​ឆ្នោត​ជា​ប្រធានក្រុម​ប្រឹក្សា​ឃុំមក​ពី​គណបក្ស​សង្គ្រោះជាតិ។

មន្ត្រីអាដហុក៤រូប និងមន្ត្រីគ.ជ.ប ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ

មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រីគជបមួយរូប ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ នៅវេលាល្ងាចនេះ។ នេះបើតាមការបញ្ជាក់របស់លោកស្រី គៀ សុផល មេធាវីការពារក្តីឲ្យមន្ត្រីអាដហុក។

គជប៖ ចំនួនពលរដ្ឋ​ដែល​មានសិទ្ធិបោះឆ្នោត ៨៥.៧៤% បានទៅ​បោះឆ្នោត

គណកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត(គជប)​អះអាងថា​ប្រជាពលរដ្ឋ​ដែល​មានសិទ្ធិបោះឆ្នោត​​ចំនួន​៨៥.៧៤%​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណតិ្តទី៥ដែល​ទើប​បាន​បិទ​បញ្ចប់​នៅ​ម៉ោង​៣រសៀល​ថ្ងៃអាទិត្យ​ ទី៤ ខែ​មិថុនានេះ។

ពលរដ្ឋ​ម្នាក់​ក្នុង​ខេត្ត​ព្រៃវែងត្រូវ​បាន​ឃាត់ខ្លួន​រយៈ​ពេល​ខ្លី​ករណីបើក​ស្តាប់សារឃោសនា​ក្នុង​ថ្ងៃស

ប្រជាពលរដ្ឋម្នាក់​​នៅក្នុង​ខេត្ត​ព្រៃវែង​ត្រូវ​បាន​ឃាត់ខ្លួន​រយៈ​ពេល​ខ្លីនៅព្រឹកថ្ងៃ​សៅរ៍នេះ​ដោយ​សារតែ​ការ​បើក​ស្តាប់​បទ​ចម្រៀង​និង​សារនយោបាយ​តាម​ប្រព័ន្ធ​យូធ្យូប(YouTube)។​

ក្រសួង​មហាផ្ទៃច្រានចោល​ការ​ផ្គូផ្គងតួរនាទី​សម្រាប់លោក​ ស ខេង

ខុទ្ទកាល័យ​លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​ច្រាន​ចោល​ការលើក​ឡើង​របស់​មន្រ្តី​គណបក្ស​សង្គោះជាតិ​ ដែលក្រសួងនេះអះអាងថា​ជា​ការ​ផ្គូផ្គង​រក្សា​ដំណែង​របស់លោក​ស ខេងជា​ឧបនាយករដ្ឋ​មន្រ្តី​នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៨។

FBI ជួយប្រទេសកាតានៅក្នុងការស៊ើបអង្កេតអ្នកលួចចូលទៅក្នុង​ប្រព័ន្ធ​ព័ត៌មានរដ្ឋ

យោងតាមទីភ្នាក់​ងារ​ព័ត៌មានAFPឲ្យ​ដឹងថាFBIបានកំពុងជួយប្រទេសកាតាដើម្បីស៊ើបអង្កេតរក​ប្រភពលួចចូល”hack” ទៅ​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋដែលបានបង្កឱ្យមានភាពតានតឹងការទូតនៅឈូងសមុទ្រនេះ។

ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ជ័យជំនះ (ហួត វុទ្ធី)

វិភាគ៖ ការ​បង្ហាញពី​គុណភាព​ទឹកថ្នាំជ្រលក់ម្រាម​ដៃលុបជ្រះ​គឺជា​​ប្រសិទ្ធភាពនៃ​ភាព​ចម្រុះគណបក្ស​របស់ គ.ជ.ប ថ្មី?

គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​បង្ហាញ​ជា​សាធារណៈថា​ទឹក​ថ្នាំជ្រលក់ម្រាមដៃ​ដែល​ត្រូវ​ប្រើ​ប្រាស់​បម្រើ​ដល់​ការបោះឆ្នោតលាងជ្រះ​ ប្រសិន​បើ​គេយក​ទឹកថ្នាំលាប​សក់មក​លាង។ អ្នក​នាំពាក្យ​ គ.ជ.ប លោក ហង្ស ពុទ្ធា​ ដែលជា​សមាជិក ​គ.ជ.ប មួយរូប​មកពី​សមាសភាព​អង្គការ​មិនមែន​រដ្ឋាភិបាលបាន​បង្ហាញដូច្នេះ បន្ទាប់ពី គ.ជ.ប ធ្វើ​ពិសោធន៍​ជាមួយនឹង​ទឹកថ្នាំនោះ។

អ្នកជំនាញទទូច​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ដំណោះស្រាយ​សមស្រប​ដល់​ MFI មុន​អនុវត្តពិដាន​ការ​ប្រាក់​ថ្មី

អ្នក​ជំនាញ​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ និង​អ្នក​ស្រាវជ្រាវ​ក្នុង​វិស័យនេះ បាន​​ទទូច​ទៅ​​រដ្ឋាភិបាលកម្ពុជា​ឲ្យ​​​ពិចារណា​ និង​ឆ្លើយតបជាវិជ្ជមាន​ចំពោះ​សំណើរ​របស់​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​​ មុន​នឹង​អនុវត្ត​ពិដាន​កា​រប្រាក់​ ១៨ភាគរយ។​ ក្នុង​សេចក្តីប្រកាសព័ត៌មានកាល​ពី​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៧ ធនាគារ​ជាតិ​នៃ​កម្ពុជា​​បាន​កំណត់​អត្រាកា​រប្រាក់​ខ្ពស់​បំផុត​ថ្មី១៨​ភាគរយ​​ក្នុង​មួយឆ្នាំសម្រាប់​ស្ថាប័ន​​ផ្ដល់​កម្ចី​ទាំង​​អស់អនុវត្តន៍